More

    សង្ស័យទើបចេញពីញ៉ាំការបើករថយន្តបុកបង្គោលភ្លើងថ្មនិងរថយន្តឡិចសុីស មួយគ្រឿងទៀតចតស្ងៀមរងការខូចខាតយ៉ាងដំណំ

    spot_img

    ភ្នំពេញ: មនុស្សប្រុសស្រីមួយក្រុម សង្ស័យទើបចេញពីញ៉ាំការបើករថយន្តTOYOTA HILUX VIGO មួយគ្រឿង ជ្រុលចង្កូតទៅបុកបង្គោលភ្លើងរងថ្មមួយដើមនិងរថយន្តឡិចសុីសrx300 មួយគ្រឿងចតស្ងៀមបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង ៤៥ នាទីយប់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២២នៅចំណុចមុខផ្សាម៉ាក្រូតាមបណ្ដោយផ្លូវ១០០៣ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញមានមនុស្សប្រុសស្រីមួយក្រុមមានគ្នា៣ទៅ៤នាក់បើករថយន្តTOYOTA HILUX VIGO មួយគ្រឿងពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ2I-6975ធ្វើដំណើរតាមបណ្តោយផ្លូវ ១០០៣ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃជ្រុលបុកបង្គោលថ្មមួយដើមពេញទំហឹងនិងរថយន្តឡិចសុីសrx300 មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AV-6125ដែលម្ចាស់ចតស្ងៀមនៅមុខផ្ទះបណ្តាលឲ្យរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ចំណែកបង្គោលភ្លើងថ្មីប្រះបែកបន្តិចបន្តួច រីឯរថយន្តបង្ករងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

    ក្រោយកើតហេតុម្ចាស់រថយន្តបង្កបានធ្វើការសម្របសម្រួលគ្នាជាមួយភាគីខាងរថយន្តឡិចសុីស និងបានហៅរថយន្តស្ទូចមកបម្រុងស្ទូចចេញពីកន្លែងកើតហេតុ តែត្រូវបានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុ ហើយបានពិនិត្យជាក់ស្ដែងឃើញបង្គោលភ្លើងថ្មមានការប្រេះបែកទើបសមត្ថកិច្ចមូលដ្ឋាននាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img