More

    បើករថយន្តកុងតឺន័រលឿនចាប់ហ្វ្រាំងបួងចង្កូតគេចពីរថយន្តគ្រឿងទៀតបណ្តាលឲ្យវាត់កន្ទុយទៅប៉ះនឹងរថយន្ត តូរីស រងការខូចខាតយ៉ាងដំណំ

    spot_img

    ភ្នំពេញ: បុរសម្នាក់បើកក្បាលរថយន្តកុងតឺន័រមួយគ្រឿងក្នុងល្បឿនលឿនចាប់ហ្វ្រាំងបួងចង្កូតគេចពីរថយន្តមួយគ្រឿងបណ្ដាលឱ្យវាត់កន្ទុយរថយន្តកុងតឺន័រទៅប៉ះនឹងរថយន្តតូរីស រងការខូចខាតយ៉ាងដំណំ។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ១០ នាទីយប់ថ្ងៃទី ១៨ ខែមិនា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី កែងនិងផ្លូវ ១០១៥ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើកក្បាលរថយន្តកុងតឺន័រមួយគ្រឿងម៉ាកPUSO ពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ3E-8873 ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធីទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើកែងនិងផ្លូវ១០១៥ ក៏បានចាប់ហ្វ្រាំងបួងចង្កូតគេចពីរថយន្តមួយគ្រឿងនៅមុខមកឆ្វេងដៃមកផ្លូវម្ខាងទៀត បណ្តាលឲ្យវាត់កន្ទុយ រថយន្តកុងតឺន័រទៅប៉ះនឹងរថយន្ត តូរីស មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2V-9884ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីកើតទៅលិចចំផ្នែកខាងមុខបណ្តាលឲ្យរថយន្តតូរីសខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឲ្យភាគីទាំងពីរធ្វើការសម្រុះសម្រួលគ្នាបន្ទាប់មកខាងរថយន្តកុងតឺន័របានទំនាក់ទំនងតំណាងមកធ្វើការដោះស្រាយ ជាមួយខាងភាគីរថយន្តតូរីស ក្រោយមកខាងរថយន្តកុងតឺន័របានចេញសំណងចំនួន៧០០ដុល្លារទៅឲ្យខាងរថយន្តតូរីសដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img