More

    ប្រជាពលរដ្ឋពីភូមិ នៅក្នុងឃុំស្រយ៉ង់ នាំគ្នាតវ៉ា ស្នើសុំអន្តរាគមន៍ពីលោកអភិបាលខេត្តព្រះវិហារ រឿងអាជ្ញាធរ ភូមិឃុំ ប្រព្រឹត្តអំពើពុករលួយ ទៅលើគម្រោងស្ថាបនាផ្លូវក្រាលគ្រួសក្រហមមួយខ្សែប្រវែង 8.500 ម៉ែត្រ

    spot_img

    ខេត្តព្រះវិហារ!តំណាងប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិសំបូរនឹងភូមិព្រៃវែងស្ថិតក្នុងឃុំស្រយ៉ង់ស្រុកគូលែនខេត្តព្រះវិហារដែលពួកគាត់ទាំងនេះបច្ចុប្បន្នមិនសម្បាយចិត្តនូវរាល់ទង្វើររបស់អាជ្ញាធរភូមិឃុំនិងមន្ត្រីថ្នាក់ដឹកនាំ១ចំនួនតូចបានឃុបឃិតគ្នាជាប្រពន្ធ័ប្រព្រឹត្តអំពើពុករលួយលើគំរោងស្ថាបនាផ្លូវក្រាលក្រួសក្រហម១ខ្សែរប្រវែង៨.៥០០ម៉ែតទទឹង៥ម៉ែតដែលជាគំរោងរបស់មូលនិធិឃុំសម្រាបឆ្នាំ២០២១។


    អ្វីដែលជាកាលើកឡើងរបស់ប្រជាពលរដ្ឋទាំងនេះក្រោយទទួលបានព័ត៏មានថាមានគំរោងស្ថាបនាផ្លូវជូនដល់ពួកគាត់សម្រាបកាសម្រួលផលលំបាកដល់ពួកគាត់នេះពួកគាត់មានកាត្រេកអរដល់ថ្នាក់ដឹកនាំកំពូលដែលមានសម្តេចតេជោហ៊ុនសែនប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាគឺសម្តេចលោកតែងតែបានយកចិត្តទុកដាក់មកលើប្រជាពលរដ្ឋនៅតាមទីជនបទដាច់ស្រយាលហើយផ្សារភ្ជាប់នៅកត្តាទាំងនេះគឺថ្នាក់ដឹកនាំតែងតែលើកនូវពាក្យស្លោក១ថាមានផ្លូវគឺមានក្តីសង្ឃឹមពីព្រោះអីផ្លូវថ្នល់វាជាសរសៃឈាមនឹងជាចរន្តមួយដោយមិនអាចខ្វះបានសម្រាបការអភិវឌ្ឍន៏ប្រទេសជាតិទៅថ្ងៃអនាគត់តែរាល់គំរោងមូលនិធិឃុំដែលថ្នាក់លើបានផ្តល់ឲ្យទៅឃុំស្រយ៉ងនាពេលបច្ចុប្បន្ននេះបានធ្វើអោយប្រជាពលរដ្ឋក្នុងភូមិចំនួន២គឺភូមិសំបូរនឹងភូមិព្រៃវែងកើតទុក្ខស្អិតទ្រូងលើកគ្នាតវ៉ាទៅលើសកម្មភាពគ្រឿងចក្រដែលបានធ្វើសកម្មភាពស្ថាបនាផ្លូវ១ខ្សែរខាងលើនេះទៅវិញមិនតែប៉ុណ្ណោះពួកគាត់ជាច្រើននាក់តំណាងឲ្យប្រជាពលរដ្ឋក្នុងភូមិចំនួន២ខាងលើបានផ្តិតជាស្នាមមេដៃធ្វើជាញាតិសុំកិច្ចអន្តរាគមន៏ពីសំណាកឯកឩត្តមប្រាក់ សុវណ្ណអភិបាលនៃគណអភិបាលខេត្តខេត្តព្រះវិហារដែលពួកគាត់ទាំងនេះបានលើកជាសំណូមពរសុំឲ្យថ្នាក់ដឹកនាំក៏ដូចជាអាជ្ញាធរភូមិឃុំនិងដៃគូរពាក់ពន្ធ័ដែលមានសិទ្ធក្នុងការប្រើប្រាស់ថវិការមូលនិធិគំរោងស្ថាបនាផ្លូវរបស់ឃុំមេត្តាបង្វែគំរោងស្ថាបនាផ្លូវដែលគ្រឿងចក្រកំពុងធ្វើសកម្មភាពនាពេលបច្ចុប្បន្នចាប់ពីចំនុចភូមិព្រៃវែងទៅចំនុចភ្នំតែលហើយបង្វែគំរោងស្ថាបនាផ្លូវ១ខ្សែរនេះពីចំនុចភូមិព្រៃវែងឲ្យឆ្ពោះទៅកាន់ភូមិសំបូរវិញ។

    ពួកគាត់លើកឡើងទៀតថាបើគំរោងដែលកំពុងស្ថាបនាក្នុងពេលនេះបច្ចុប្បន្ននេះគឺមិនបំរើអោយផលប្រយោជសមូហភាពសម្រាបបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាសាធារណ:នោះឡើយចំនុចសំខាន់គឺតម្រូវការផលប្រយោជបុគ្គលបក្សពួកមួយក្រុមនៅឯខេត្តសៀមរាបប៉ុណ្ណោះមួយវិញទៀតធ្វើនេះគឺឆ្ពោះទៅកាន់តំបន់ព្រៃសហគមដែលបង្កលក្ខណះឲ្យមានភាពងាយស្រួលក្នុងកាប់បំផ្លាញព្រៃឈើក្នុងតំនោះតែប៉ុណ្ណោះ។
    ជុំវិញការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋទាំងនេះលោក ក្រូច ស្របមេឃុំស្រយ៉ងបានប្រាបមកអ្នកសាពត៏មានយើងនៅតាមប្រពន្ធ័ទូរសព្វ័នៅព្រឹកថ្ងៃទី១៨ខែមិនាឆ្នាំ២០២២នេះថាគំរោងស្ថាបនាផ្លូវ១ខ្សែរខាងលើនេះជាមូលនិធិរបស់ឃុំសម្រាបឆ្នាំ២០២១នេះគឺធ្វើទៅតាមអ្វីដែលជាគំរោងដែលអាជ្ញាធរបានឯកភាពមកហើយក្នុងកាស្ថាបនាផ្លូវខាងលើនេះគឺគំរោងមានជាជំហ៊ានគីង្គក់គឺមូលនិធិសម្រាបឆ្នាំ២០២១តម្រូវឲ្យស្ថាបនាផ្លូវ១ខ្សែរដែលមានប្រវែង៨.៥០០ម៉ែតត្រូវចាប់ផ្តើមពីចំនុចភូមិព្រៃវែងទៅកាន់ភ្នំតែល
    ហើយគំរោងមូលនិធិឃុំសម្រាបឆ្នាំ២០២២ខាងមុខនេះទើបមានគំរោងស្ថាបនាដោយចាប់ពីចំនុចភូមិព្រៃវែងទៅកាន់ភូមិសំបូរវិញម្តង។

    បើទោះបីយ៉ាងនោះលោកមេឃុំថាក្នុងព្រឹកនេះខាងអាជ្ញាធរស្រុករួមនិងអាជ្ញាធរភូមិឃុំនឹងចុះទៅធ្វើការសម្របសម្រួលជាមួយនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ខាងលើហ្នឹងដែរហើយបើសិនជាសម្របសម្រួលគ្នាត្រូវលោកនិងឲ្យគ្រឿងចក្រដកមកស្ថាបនាផ្លូវពីព្រៃវែងទៅកាន់ភូមិសំបូរឲ្យបានចំនួន២គ.ម សិនតបតាមកាស្នើរសុំរបស់ពួកគាត់ខាងលើ។

    ជុំវិញនិងកាលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋខាងលើនេះលោកប៉ាង យៀតអភិបាលស្រុកគូលែនបានប្រាបមកក្រុមអ្នកសាព័ត៏មានយើងតាមប្រពន្ធ័ទូរសព្វ័នៅព្រឹកថ្ងៃទី១៨ខែមិនាឆ្នាំ២០២២នេះថាកាទាមទារបស់បងប្អូនប្រជាពលរដ្ឋទាំងនេះវាផ្ទុយទៅនឹងគំរោងដែលគេបានដាក់មកស្ថាបនាពីព្រោះផ្លូវដែលពួកគាត់ធ្វើការតវ៉ាគឺគំរោងមូលនិធិរបស់ឃុំគេមានហើយគឺសម្រាបឆ្នាំក្រោយបន្តទៀត។

    យ៉ាងក៏ដោយនៅពេលដែលអ្នកសាពត៏មានយើងសួរថាតើក្នុងនាមលោកជាអាជ្ញាធរតើលោកអាចកាត់មួកដើម្បីតម្រូវក្បាលបានទេលោកអភិបាលស្រុកថារឿងនេះលោកចាត់ឲ្យអភិបាលរងស្រុកចុះទៅសិក្សាមើលសិនក៏ប៉ុន្តែក្នុងករណីខាងលើនេះលោកអភិបាលស្រុកថាប្រហែលមិនអាចកែប្រែបានទេពីព្រោះអីគំរោងនេះគេបានដាក់ឲ្យដេញថ្លៃរួចហើយយ៉ាងណាក៏ដោយលោកអភិបាលស្រុកថា  បើសិនរឿងនេះបងប្អូនប្រជាពលរដ្ឋមិនព្រមទទួលយកនៅកាសម្របសម្រួលពីខាងអាជ្ញាធរទេលោកនិងបញ្ជាឲ្យគ្រឿងចក្រផ្អាកដំនើរកាជាបណ្តោះអាសន្ន
    សិនដោយរងចាំគំរោងធ្លាក់មក១ទៀតទើបលោកចាប់អោយដំនើរកាស្ថាបនាដំណាលគ្នាគឺស្របពេលតែ១សម្រាបផ្លូវទាំង២ខ្សែរខាងលើនេះ។ដោយ សួនក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img