More

    ពិតជាខ្លាំងបោះគេមែន !!! បុកគេហើយបង្កហិង្សាទៀត!នារីជនជាតិចិនម្នាក់ ស្ថានភាពស្រវឹងបើករថយន្តស៊េរីទំនើបមកបុកប៉ះម៉ូតូកង់បីពីក្រោយ បណ្ដាលឱ្យធ្លាក់មនុស្សពីលើម៉ូតូកង់បី ដួលបោ ក ក្បា ល រងរបួសធ្ងន់

    spot_img

    ខេត្តព្រះសីហនុ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយនារីជនជាតិចិនបើករថយន្តស៊េរីទំនើបមកបុកប៉ះជាមួយនឹងម៉ូតូកង់បីពីក្រោយបណ្ដាលឲ្យមានមនុស្សធ្លាក់ពីលើម៉ូតូកង់បីជួលបោកក្បាលរងរបួសធ្ងន់ភ្លាម‌ៗនោះជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែកអ្នកនារីជនជាតិចិនអ្នកបើកបររថយន្តធ្វើកាយវិការច្រងេងច្រងាងហើយថែមទាំងស្រែកឡូឡាផ្អើលគេផ្អើលឯងរកចាប់យកទូរស័ព្ទរបស់(អ្នកសារព័ត៌មាន)ថែមទៀត។

    ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតឡើងនៅវេលាម៉ោង ១០:៣០នាទីយប់ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០២២ តាមបណ្តោយវិថីឯករាជ្យផ្លូវលេខ ១០០ ទាល់មុខនិង សាលាបឋមសិក្សានិងអនុវិទ្យាល័យ តេជោហ៊ុនសែនកម្មករ ស្ថិតនៅក្នុងភូមិ០៤ សង្កាត់០៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។

    យោងតាមប្រភពព័ត៌មានអ្នកបានឃើញហេតុការណ៍ផ្ទាល់នឹងអ្នកបើកម៉ូតូកង់បីបានប្រាប់ដូចដូចគ្នាឲ្យបណ្ដាញសារព័ត៌មានដឹងថា មុនពេលកើតហេតុពួកគាត់បានឃើញ ម៉ូតូកង់បី ពាក់ស្លាកលេខ ព្រះសីហនុ 1H-1614 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីពីត្បូងទៅជើងលុះមកដល់ចំណុចកើតខេត្តខាងលើម៉ូតូកង់បីបានអែបឋានផ្លូវដើម្បីថតដាក់ភ្ញៀវពេលនោះភ្ញៀវកំពុងតែរៀបចំចុះពីលើម៉ូតូកង់បីក៏ស្រាប់តែមានរយន្តមួយគ្រឿងទៀត ម៉ាក Mercedes ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1919 បើកបរដោយនារីជនជាតិចិនម្នាក់មានទិសដៅពីត្បូងទៅជើងទិសដៅស្របទិសគ្នាក្នុងល្បឿនលឿនក៏បានមកបុកម៉ូតូកង់ បី ពីក្រោយបណ្ដាលឱ្យមានមនុស្សធ្លាក់ពីលើកង់បីដួលបោកក្បាលរងរបួសធ្ងន់តែម្តង។

    ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះនារីដែលបានបើកបរខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយមិនដឹងថាមានច្បាប់និងប័ណ្ណបើកបដែរឬអត់ទេ?មហាជនកំពុងតែមានការចាប់អារម្មណ៍និងរង់ចាំមើលសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុគួរមានចំណិតការយ៉ាងណាទៅលើនារីជនជាតិចិនបើកបររថយន្តតាមដងផ្លូវហើយក្នុងស្ថានភាពស្រវឹងជោគជាំបែបនេះ?

    សូមបញ្ជាក់ថាក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកលោកបាននាំខ្លួននារីបើកបររថយន្តខាងលើទៅសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ចំណែករថយន្តនិងម៉ូតូកង់បីសមត្ថកិច្ចជំនាញកំពុងធ្វើការវាស់វែងនឹងលើកយកវត្ថុតាងទាំងសងខាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ដើម្បីរងចាំធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់។ ដោយ វ៉ាន់ នី

    spot_img

    អត្ថបទទាក់ទង

    spot_img