More

    រថយន្តស្ទូចដឹកដែក បុករថយន្តព្រូស ពីក្រោយរងការខូចខាតយ៉ាងដំណំ

    spot_img

    ភ្នំពេញ: បុរសម្នាក់បើករថយន្តស្ទូចដឹកដែកមួយគ្រឿងមិនប្រយ័ត្នជ្រុលបុករថយន្តតូយូតា ព្រូស ពីក្រោយបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

     

    ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវហាណូយ ខាងត្បូងផ្សារដីហុយជាង ១០០ ម៉ែត្រ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងស្ត្រីម្នាក់ទៀតបើករថយន្តតូយូតា ព្រូសមួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2BC-1562ធ្វើដំណើរទិសដៅពីត្បូងទៅជើងលុះ មកដល់ចំណុចកើតហេតុខាងលើបានបន្ថយល្បឿនដោយមានរថយន្តបើកឆ្លងពីមុខ ខណៈនោះក៏មានរថយន្តស្ទូចដឹកដែកមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខភ្នំពេញ3F-0707 បើកបរដោយបុរសអ្នកធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករថយន្តព្រូសពីក្រោយពេញទំហឹងបណ្ដាលឲ្យរថយន្តព្រូស រងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។

     

    ក្រោយកើតហេតុភាគីទាំងពីរបានធ្វើការសម្រុះសម្រួលគ្នាដោយខាងភាគីរថយន្តស្ទូចបានទំនាក់ទំនងហៅក្រុមហ៊ុនធានារាប់រងចុះមកពិនិត្យនៅនឹងកន្លែងកើតហេតុនិងវាយតម្លៃទៅលើរថយន្តព្រូស ដែលរងការខូចខាត ងាយស្រួលចេញសំណងដើម្បីចប់រឿងនៅកន្លែងកើតហេតុ៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img