More

    រថយន្តហាយលេនឌ័ បុកខឿនសួនចែកទ្រូងផ្លូវ ព្យាយាមបើករត់ទាំងបែក់កង់ទៅមុខលែងរួច

    spot_img

    ភ្នំពេញ: រថយន្តហាយលេនឌ័រមួយគ្រឿងសង្ស័យអ្នកបើកបរស្រវឹងបើកបុកខឿនសួនចែកទ្រូងផ្លូវ បណ្ដាលឱ្យប្រេះបែកបន្តិចបន្តួច ឯរថយន្តព្យាយាមបើករត់ទាំងបែកកង់ខាងមុខទាំងពីររាប់រយម៉ែត្រទៅមុខលែងរួច។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង ១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៥ខែមីនាឆ្នាំ ២០២២ នៅចំណុច អតីតជញ្ជីងថ្លឹងរថយន្ត តាមបណ្ដោយផ្លូវ ២០០៤ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

     

    តាមប្រភពព័ត៌មានពីកន្លែង កើតហេតុបានឱ្យដឹងថាមុនកើតហេតុគេឃើញរថយន្តហាយលេនឌ័រពណ៌ទឹកប្រាក់មួយ គ្រឿងពាក់ស្លាកលេខភ្នំពេញ2AM-2168ធ្វើដំណើរទិសដៅពីលិចទៅកើតលុះដល់ចំណុចកើតហេតុខាងលើសង្ស័យអ្នកបើកបរស្រវឹងបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកខឿនសួនច្បារចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យប្រះបែកបន្តិចបន្តួច ឯរថយន្តព្យាយាមបើករត់ទាំងបែកកង់មុខទាំងពីររាប់រយម៉ែត្រទៅមុខលែងរួច។

     

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយតាមច្បាប់៕ដោយ កុសល់

     

    spot_img

    អត្ថបទទាក់ទង

    spot_img