More

    លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតដឹកនាំក្រុមការងារ ចុះស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រាលថ្មមិច ជាច្រើនខ្សែ ក្នុងក្រុងប៉ោយប៉ែត ជាបន្តបន្ទាប់

    spot_img

    ក្រុងប៉ោយប៉ែត : ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រាលថ្មមិច ជាច្រើនខ្សែ ក្នុងក្រុងប៉ោយប៉ែត ត្រូវបានស្ថាបនា ឥតឈប់ឈរ ជាបន្តបន្ទាប់ ទោះថ្ងៃសៅរ៍រឺ អាទិត្យ ក្រោមការដឹកនាំ អភិវឌ្ឍន៍ផ្ទាល់ របស់ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ។

    ជាក់ស្តែង នៅថ្ងៃអាទិត្យ ១១ កើត ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត រួមដំណើរដោយ លោក ស្រិល អុិន សង្កាត់ផ្សារកណ្ដាល បានដឹកនាំក្រុមការងារអាជ្ញាធមូលដ្ឋាន អង្គភាពភូមិ ចុះ ឈូសឆាយគ្រឹះក្រោម ដើម្បីស្ថាបនា ផ្លូវក្រាលថ្មមិច ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ស្ថិតក្នុងភូមិប្រជាធម្មលិច ក្នុងសង្កាត់ផ្សារកណ្ដាល ក្រុង ប៉ោយប៉ែត ប្រវែង ៦៣០ម៉ែត្រ ។

    សូមបញ្ជាក់ថា នៅព្រឹកនេះ ក្រោម ការដឹកនាំ អភិវឌ្ឍន៍ផ្ទាល់ របស់ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត ចំពោះការងារ ស្ថាបនាផ្លូវក្រាលថ្មមិច បានចាក់ក្រាល កៀរកិន ចំនួនប្រវែងសរុប ៣១៥ម៉ែត្រ ។ដោយ សនសុង

    spot_img

    អត្ថបទទាក់ទង

    spot_img