ទំព័រដើម ទំព័រដើម បន្តរកឃើញពលករខ្មែរ០៩នាក់ វិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករជាង ៣០០នាក់ ដែលភាគីថៃបញ្ជូនមកកម្ពុជា

បន្តរកឃើញពលករខ្មែរ០៩នាក់ វិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករជាង ៣០០នាក់ ដែលភាគីថៃបញ្ជូនមកកម្ពុជា

- ពាណិជ្ជកម្ម -

 

(បាត់ដំបង) ពលករខ្មែរប្រុសស្រីចំនួន០៩នាក់ត្រូវបានក្រុមគ្រូពេទ្យតេស្តរហ័សរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករជាង ៣០០នាក់ ដែលភាគីថៃចាប់បញ្ជូនមកកម្ពុជាតាមច្រកព្រំដែន ស្ថិតក្នុងស្រុកកំរៀង។

នគរបាលការពារនៅតាមបន្ទាត់បានឲ្យដឹងថា ដើម្បីថែរក្សាការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងចុះត្រួតពិនិត្យពលរដ្ឋឆ្លងដែនស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត។

នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២នេះ កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យទៅទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

ក្រោយពីសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុនិងអប់រំណែនាំអំពីវិធានការការពារ ការឆ្លងជំងឺកូវី-១៩ រួចឃើញថាពលករសរុបមានចំនួន ៣២១នាក់.ស្រី១៣០នាក់.ក្មេង៤០នាក់ បន្ទាប់មកក្រុមគ្រូពេទ្យបានធ្វើតេសរហ័សជាលទ្ធផល វិជ្ជមានកូវីដ-១៩ ចំនួន០៩នាក់ ស្រី៤នាក់.ដោយឡែកពលករចំនួន ១១៧នាក់.ស្រី៤៣នាក់.និងក្មេង១៤នាក់ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាតដំបង ចំណែកពលករដែលមានកាតចាក់វ៉ាក់សាំងចំនួន១៩៥នាក់.ស្រី៨៣នាក់.និងក្មេង២៦នាក់.ក្នុងនោះបានចាក់វ៉ាក់សាំងអោយក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំចំនួន១៦នាក់ .ស្រី៦នាក់. ក្រុមគ្រូពេទ្យបានអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ ៕ដោយ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម