More

    សមាគមមូលនីធិមនុស្សវ័យចំណាស់ ចូលរួមថវិកាសម្រាប់ទ្រង់ទ្រង់មនុស្សចាស់ បានថវិកាជាង១២ម៉ឺនដុល្លារ សម្រាប់អាណត្តិទី២

    spot_img

    បន្ទាយមានជ័យ៖ សមាគមមូលនីធិមនុស្សវ័យចំណាស់ចូលរួមថវិកាសម្រាប់ទ្រង់ទ្រង់មនុស្សចាស់បានថវិកាជាង១២ម៉ឺនដុល្លារសម្រាប់អាណត្តិទី២ ត្រូវបានធ្វើឡើងសន្និបាតអាណិត្តិទី២នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។


    ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ នេះជាអាណត្តិទី២ហើយដែលត្រូវបានធ្វើសន្និបាតសមាគមមូលនីធិមនុស្សចាស់ខេត្តបន្ទាយមានជ័យទូទាំងខេត្តបន្ទាយមានជ័យមានស្ថិតិមនុស្សវ័យចំណាស់មានសរុបចំនួន៦៦០៧០នាក់ ស្រី៣៧៩៣៧នាក់ ចាប់ពីអាយុ៦០ឆ្នាំដល់៦៩ឆ្នាំមានចំនួន៤២៤៩២នាក់ស្រី២៣៦៧៤នាក់ អាយុចាប់ពី៧០ឆ្នាំដល់៧៩ឆ្នាំមានចំនួន១៦៩៧៦នាក់ស្រី៩៩៣៥នាក់ អាយុចាប់ពី៨០ឆ្នាំឡើងសរុប៦៦០២នាក់ស្រី៤៣២៨នាក់។

    ឯកឧត្តមបានបញ្ជាក់ថា៖ ប្រភពចំណូលក្នុងសមាគមមូលនីធិមនុស្សចាស់បានចំណូលបានមកពីការធ្វើរាត្រីសមោសរបានថវិកាចំនួន៣០៥៤៤ដុល្លារអាមេរិក ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវចូលរួមថវិការចំនួន ១១០ ៣៤៦.៦ដល្លារ ឯកឧត្តម សួន បវរលោកជំទាវចូលរួមថវិកា២៥០០ដុល្លា លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណចូលរួមថវិកា៥០០០ដុល្លារ ចំណូលឆ្នាំ២០២១មានចំនួន១៤៨ ៣៩០ដុល្លារ ហើយត្រូវបានចំណាយទិញកញ្ចប់សម្រាប់ចែកជូនមនុស្សវ័យចាស់អាយុ៧០ឆ្នាំឡើងមានចំនួនសរុប ៧៦៥០កញ្ចប់ចំណាយថវិកាអស់សរុប៦៤២ ៤៧ ១០០រៀល។

    ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសមាគមមូលនីធិមនុស្សវ័យចំណាស់ខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖ ថ្ងៃនេះបានធ្វើសន្និបាតអាណីត្តិទី២សមគមមូលនីធិមនុស្សវ័យចំណាស់ខេត្តបន្ទាយមានជ័យ ហើយថ្លែងអំណរគុណចំពោះសមគមមូលនីធិមនុស្សវ័យចំណាស់ខេត្តបានចូលរួមថវិកាសរុបចំនួន១២៨,៥៨៧.៥០ដុល្លា(ដប់ពីរម៉ឺនប្រាំបីពាន់ប្រាំរយប៉ែតសិបប្រាំពីរដុល្លារ និងហាសិបសេន)ហើយថវិកានេះ សមាគមមូលនីធិមនុស្សវ័យចំណាស់ខេត្តបន្ទាយមានជ័យបន្តធ្វើសម្រាប់អាណត្តិទី២បន្តទៀត៕(ដោយ ក្តាមស្រែ)

    spot_img

    អត្ថបទទាក់ទង

    spot_img