More

    សមត្ថកិច្ច ឃា ត់ខ្លួ នជនសង្ស័ យម្នាក់ ករណីគាស់ផ្ទះ លួចយកទូរស័ព្ទដែ ខណ:ម្ចាស់មិននៅផ្ទះ

    spot_img

     

    (បាត់ដំបង)សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីគាស់ផ្ទះលួចទ្រព្យ សម្បត្តិអ្នកដទៃ ដែលប្រព្រឹត្តកាលពីនៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២២ វេលាម៉ោង១៣,០០នាទី ចំណុចក្រុម០៥ភូមិស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

    ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាព យកពូថៅនិងកាំបិតកាប់ វាយផ្ដាច់សោរបន្ទប់ផ្ទះរបស់ជនរងគ្រោះឈ្មោះថុន ថៃ ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ លួចយកទូរសព្ទ័ម៉ាកអាយហ្វូនហ្វាយចំនួន០១គ្រឿង។

    ក្រោយពេលទទួលពាក្យបណ្ដឹងផ្ទាល់មាត់រួច កំលាំងអធិការដ្ឋានបានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេត បង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះខា សុផាន់ណាត ភេទប្រុសអាយុ២០ឆ្នាំមានទីលំនៅភូមស្វាយជ្រុំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

    នៅថ្ងៃទី០២ខែមីនាឆ្នាំ២០២២វេលាម៉ោង០៧,៣០នាទីនិងដកហូត
    ទូរសព្ទ័ជនរងគ្រោះមកវិញ ព្រមទាំងបានដកហូតម៉ូតូមួយគ្រឿជាមធ្យោបាយជិះធ្វើសកម្មភាព។
    បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img