More

    បុរសម្នាក់ បើកម៉ូតូបុកដើមអំពិលទឹក បណ្តា លឱ្យស្លា ប់ភ្លាមៗ

    spot_img

    កោះកុង ÷ បុរសម្នាក់បើកម៉ូតូលឿនដូចហោះបុកដើមអំពិល ទឹកលាន់សូរដូចរន្ទះដើមឆ្នាំ បណ្ដាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែង ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ

    បង្កមានការភ្ញាក់ផ្អើល នៅលើ ផ្លូវភ្លោះបេតុង ត្រង់ចំណុចភូមិនាកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសី មា កាលពីវេលាម៉ោង៤.០០នាទី រសៀល ថ្ងៃទី២៨ ខែកុម្ភះឆ្នាំ ២០២២ ។

     

    បើយោងតាមនគរបាលនៅ កន្លែងកើតហេតុ បានឲ្យដឹងថាមុនកើតហេតុ គេបានឃើញម៉ូតូ មួយគ្រឿងម៉ាក សេរី ២០១៧ ពាក់ផ្លាកលេខ កំពត (1L.4264) បើកបរដោយជនរងគ្រោះ ឈ្មោះ ពៅ វុទ្ទ ភេទ ប្រុស អាយុ ២៨ ឆ្នាំ បើកបរពីទិសលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ ផ្លូវកោង យកចង្កូតមិនទាន់ បានឡើងលើទ្រូងផ្លូវទៅបុកដើមអំពិលទឹក បណ្ដាលឱ្យបាក់ក ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ។

     

    សមត្ថកិច្ចបានឲ្យដឹងទៀតថាជនរងគ្រោះ មានទីលំនៅបច្ចុប្បន្នភូមិ ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (ផ្ទះជួល) ។

    ក្រោយកើតហេតុមន្ត្រីនគរបាលជំនាញបានប្រគល់ម៉ូតូនិងសពជនរងគ្រោះជូនពរសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ញុឹប សន

     

    spot_img

    អត្ថបទទាក់ទង

    spot_img