More

    អគ្គិភ័យឆាបឆេះហាង Amazing ក្នុងសង្កាត់ផ្សារកណ្តាលទី១ បង្កការភ្ញាក់ផ្អើលទាំងព្រឹក

    spot_img

    ភ្នំពេញ៖ អគ្គិភ័យបានឆាប់ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០ នាទីព្រឹកថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ ២០២២ នៅចំណុចផ្ទះលេខ៣៦E១ ផ្លូវលេខ១៣៦ ក្រុម ១៧ ភូមិ១២ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុឃើញមានជាងកំពុងតែជួសជុលនៅចំណុចកើតហេតុព្រោះទីតាំងជាហាង ខណៈពេលជាងកំពុងតែផ្សារបានធ្លាក់កម្ទេចភ្លេីងលើសំភារៈចាស់បង្កជាអគ្គិភ័យហុយផ្សែងភ្លាមនោះត្រូវបានបងប្អូនប្រជាពលរដ្ឋនៅជិតខាង ជួយយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់តែមិនអាចគ្រប់គ្រងបានឡើយក៏បន្តរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន អាជ្ញាធមូលដ្ឋានបានទាក់ទងជាមួយនឹងសមត្ថកិច្ចជំនាញនៃការិយាល័យបង្ការនិងសង្គ្រោះពន្លត់អគ្គិភ័យ បានចេញរថយន្តអគ្គិភ័យជួយអន្តរាគន៍ភ្លាមៗ។

    សមត្ថកិច្ចបានឲ្យដឹងថាក្នុងប្រតិបត្តិការនេះរថយន្តពន្លត់អគ្គិភ័យបានមកដល់ទីតាំងកើតហេតុចំនួន៦ គ្រឿងប្រើប្រាស់អស់ទាំង០៦គ្រឿងរួមមាន រថយន្តរបស់ការិយាល័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន៤ គ្រឿងនិងរថយន្តរបស់ទីក្រុងកោះពេជ្រចំនួនពីរគ្រឿង។

    សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុនៃការឆាប់ចេះបណ្ដាលមកពីជាងផ្សារធ្លាក់កម្ទេចដែកបង្កជាអណ្ដាតភ្លើង៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img