More

    ហួសចិត្ត!!រថយន្តស៊េរីទំនើប ម៉ាកអូឌីមួយគ្រឿង ព្យាយាមបើករត់ ខណះជួបគ្រោះថ្នាក់ចររាចណ៍ម៉ូតូជិះបុករងរបួសធ្ងន់ស្រាល៣នាក់

    spot_img

     

    ភ្នំពេញ: បុរសម្នាក់ រួមដំណើរនិងស្ត្រីពីរ នាក់ទៀត បើករថយន្តស៊េរីទំនើប ម៉ាកអូឌីមួយគ្រឿង ឆ្លងផ្លូវក្នុងល្បឿនលឿន មិនប្រយ័ត្នត្រូវបានយុវជន៣នាក់ ជិះម៉ូតូមួយគ្រឿង បុកពីចំហៀងពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ពីរ នាក់និងស្រាលម្នាក់ កាលពីវេលាម៉ោង ១២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២នៅត្រង់ចំណុចផ្លូវលេខ១០០៧កែងនឹងផ្លូវ១៩៨០ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយរថយន្តបង្ក មិនបានឈប់នៅកន្លែងកើតហេតុ ព្យាយាមបើករត់ ត្រូវបានប្រជាពលរដ្ឋដេញឃាត់បានមកវិញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងស្ត្រីពីរ នាក់ទៀតបើករថយន្តម៉ាកអូឌីមួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2I-0888 ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៩៨០ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុខាងលើផ្លូវបំបែកជាបួនមិនបង្អង់ល្បឿន ក៏មានម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ ២០២២ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំ1L-1825ជិះដោយយុវជន៣នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ ១០០៧ ទិសដៅពីជើងទៅត្បូងចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងរថយន្តខាងស្ដាំពេញទំហឹងបណ្ដាលឲ្យបោកក្បាលនឹងកញ្ចក់រថយន្តរងរបួសធ្ងន់ពីរនាក់និងស្រាលម្នាក់។

    ភ្លាមនោះរថយន្តសង្គ្រោះបន្ទាន់បានដឹកជនរងគ្រោះទៅសង្គ្រោះដែរមន្ទីរពេទ្យភ្លាមៗ។ចំណែករថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុនោះទេបានព្យាយាមបើករត់ចេញពីកន្លែងហេតុបានប្រមាណជាង ៣០០ម៉ែត្រ ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញឃាត់ជាប់ រួចប្រគល់ឲ្យសមត្ថកិច្ច។អ្វីដែលគួរឲ្យហួសចិត្តនោះ ខណៈសមត្ថកិច្ចចុះដល់ ឈព្រោងព្រាតនៅនិងកន្លែងហេតុហើយកំពុងតែធ្វើការសួរនាំ ស្រាប់តែលេចមុខបុរសម្នាក់ទៀតមកឡើងបើករថយន្តរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជិះម៉ូតូដេញប៉ផាប់ចាប់ពភីង លុះមួយសន្ទុះក្រោយមកស្រាប់តែបុរសខាងលើនោះបើករថយន្តមកកន្លែងកើតហេតុវិញ។ធ្វើឲ្យប្រជាពលរដ្ឋនៅកន្លែងកើតហេតុនាំគ្នាហួសចិត្តគ្រប់គ្នាៗដោយថាករណីខាងលើនេះដូចជាការសម្ដែងល្ខោនចឹង។

    ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់ ហើយធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តបង្ករួចនាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីភ្លាមៗ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img