More

    ស្រ្តីមានកូនភ្លោះ៣នាក់ នៅស្រុកជ័យសែន ខេត្តព្រះវិហារ ទទួលបានអំណោយពីលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាកាកងរាជអាវុធហត្ថខេត្ត

    spot_img

    ព្រះវិហារ ៖ ភាពជាថ្នាក់ដឹកនាំដែលតែងតែយកផលលំបាករបស់បងប្អូនប្រជាពលរដ្ឋទុក្ខក្នុងចិត្តដោយគិតថាជាស្មា១អំរែកពីរដែលឯកឩត្តតែងតែមានទំលាប់ដោយមិនឈរអោបដៃមើលចំពោះប្រជាពលរដ្ឋណាដែលមានផលលំបាកនោះឡើយយ៉ាងណាមុិញជាក់ស្តែងដូចស្ត្រីដែលសម្រាលកូនភ្លោះចំនួន៣នាក់រស់នៅភូមិស្អាងឃុំស្អាងស្រុកជ័យសែនហើយបច្ចុប្បន្នកំពុងសំរាកនៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារនៅព្រឹកថ្ងៃទី២៧ខែកុម្ភះឆ្នាំ២០២២នេះត្រូវបានលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាកាកងរាជអាវុធហត្ថខេត្តព្រះវិហារ នឹងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកជ័យសែននាំយកថវិការរួមនិងគ្រឿងឩបភោកបរិភោកទៅផ្តល់ជូនដល់ស្ត្រីដែលសំរាល់កូនភ្លោះ៣នាក់ខាងលើដោយផ្ទាល់នៅមន្ទីរពេទ្យបង្អែក១៦មករាខេត្តព្រះវិហារ។

    កូនភ្លោះទាំង៣ បានចាប់កំណើត កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ នៅមណ្ឌលសុខភាពឃុំស្អាង ស្រុកជ័យសែនខេត្តព្រះវិហារ និងមានម្តាយជាស្រ្តីមេផ្ទះ ឪពុកជាទាហ៊ានប្រចាំការនៅចំណុចអូរអាល័យ ជាប់ព្រំដែនឡាវ ដែលមានជីវភាពខ្វះខាត ។ បន្ទាប់ពីកើតភ្លាមៗ ដោយសារតែម្តាយកូនភ្លោះទាំង៣រូបនេះ មានសុខភាពមិនសូវល្អ ដូច្នេះហើយត្រូវបានក្រុមគ្រូពេទ្យឲ្យគាត់សម្រាកព្យាបាលបន្តរនៅមណ្ឌលសុខភាពខាងលើ រហូតដល់មានសុខភាពល្អឡើងវិញ ទើបអនុញ្ញាតឲ្យរូបគាត់ត្រឡប់ ទៅផ្ទះវិញ ។

    ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាកាកងរាជអាវុធហត្ថខេត្តព្រះវិហារ នឹងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកជ័យសែន ក៍បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ប្រមុខថ្នាក់ដឹកនាំដែលបានយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសគឺសុខទុក្ខអ្នកដែលសម្រាលបានកូនភ្លោះ៣ មិ ។ ជាមួយគ្នានោះដែរ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ ក៏បានណែនាំឱ្យក្រុមគ្រួសារកូនភ្លោះទាំង៣នេះ ត្រូវចេះថែរក្សាសុខភាពឱ្យបានល្អ ។

    សូមបញ្ជាក់ផងដែរថា បន្ទាប់ពីលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាកាកងរាជអាវុធហត្ថខេត្តព្រះវិហារ បានចុះធ្វើការសាកសួរសុខទុក្ខ លោកក៏បាននាំយកអំណោយបន្តិចបន្តួច ព្រមទាំងថវិការផ្ទាល់ខ្លួន ដើម្បីផ្តល់ជូនស្រ្តីជាម្តាយកូនភ្លោះទាំង៣រូបខាងលើ ក្នុងនោះរួមមាន៖ ថវិកា ចំនួន៣០មុឺនរៀល មីចំនួន០១កេះ ទឹកផ្លែឈេី ចំនួន០១កេះ ទឹកសុទ្ធ ចំនួន០១កេះ ម្សៅទឹកដោះគោ ចំនួន០៣កំប៉ុង ទឹកសុទ្ធលីយ៉ុងដបធំ ចំនួន០១កេះ ផ្លែក្រូច ០២គីឡូក្រាម ផងដែរ ៕ ដោយ៖ សួនក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img