More

    ឃើញនាងដើរកាត់មុខផ្ទះ ទំនងស្ងាត់ បុរសវ័យ៥៤ឆ្នាំ ចាប់នាងវ័យ១៥ឆ្នាំចូលផ្ទះរំលោភ

    spot_img

    បន្ទាយមានជ័យ៖ បុរសវ័យ៥៤ឆ្នាំម្នាក់ ចាប់នាងអាយុ១៥ឆ្នាំសតិមិនល្អគ្រប់រំលោភ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកភ្នំស្រុកចាប់ខ្លួនបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។


    លោកវរសេនីយ៍ទោប៉ិក គឹមហ៊ាក អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ជនសង្ស័យឈ្មោះដូត ពៅ ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅចំណុចភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ចំណែកក្មេងស្រីរងគ្រោះជាមនុស្សសតិមិនល្អ ឈ្មោះ រនត អាយុ១៥ឆ្នាំ រស់នៅភូមិ ឃុំ ជាមួយគ្នា ។

    លោកអធិការបានបន្តថា៖តាមការរៀបរាប់បំភ្លឺពីក្មេងស្រីរងគ្រោះឲ្យដឹងថា នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅមុនពេលកើតហេតុនាងបាននាំក្មេងស្រី អាយុ៣ឆ្នាំ ទៅបេះផ្លែត្របែកខាងជើងផ្ទះជនសង្ស័យ ពេលនោះជនសង្ស័យ ដើរតាមផ្លូវឃើញនាងក៏ចាប់ទាញនាងចូលទៅក្នុងផ្ទះ បន្ទាប់បានធ្វើសកម្មភាពរំលោភនាងតែម្តង។ ពេលធ្វើសកម្មភាពនោះក៏អ្នកជិតខាង បានដើរចូលទៅក្នុងផ្ទះ ឃើញជនសង្ស័យ កំពុងតែនៅលើខ្លួននាង ភ្លាមនោះគាត់បានស្រែក ទើបជនសង្ស័យផ្អើលក្រោកចេញ។

    លោកអធិការបានបញ្ជាក់ថា៖ក្រោយទទួលបានព័ត៌មានកម្លាំងជំនាញព្រហ្មទណ្ឌសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលណាំតៅ ចុះដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រុក ពេលសួរនាំជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសម្មភាពចាប់ក្មេងស្រីរងគ្រោះទាញចូលក្នុងផ្ទះរួចរំលោភពិតមែន៕ដោយ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img