More

    សមត្ថកិច្ចចាប់ទាំងចោរ និងអ្នកទិញសរុប៤នាក់ ពាក់ព័ន្ធករណីលួចកន្ទុយម៉ាស៊ីនត្រជាក់

    spot_img

    បន្ទាយមានជ័យ៖ ក្រោយពីមានពាក្យបណ្តឹងពីម្ចាស់ ដែលបានបាត់កន្ទុយម៉ាស៊ីនត្រជាក់ជាង២០គ្រឿង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក្របួចបានទាំងអ្នកលួច និងអ្នកទិញជាបន្តបន្ទាប់ សរុបចំនួន៤នាក់ យកមកសួរនាំ និងកសាងសំណុំរឿងបញ្ជូនបន្ត ទៅកាន់ជំនាញនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាត់ការតាមនីតិវិធីនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។


    លោកវរសេនីយ៍ឯកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យដែលបានលួចកន្ទុយម៉ាស៊ីនត្រជាក់ ឈ្មាះម៉ិល យ៉ុង ភេទប្រុស អាយុ២៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ និងបានសារភាពថា បានលួចកន្ទុយម៉ាស៊ីត្រជាក់នៅក្នុងបូរីសុខស្រេង២ អស់ចំនួន២២គ្រឿងពិតប្រាកដមែន។

    ពេលសមត្ថកិច្ចសួរនាំ ជនសង្ស័យឈ្មោះ ម៉ិល យ៉ុង បានសារភាពថាបន្ទាប់ពីលួចបានហើយ ខ្លួនយកទៅលក់ឲ្យ ក្រុមជាងម៉ាស៊ីនត្រជាក់ចំនួន៣នាក់ផ្សេងៗគ្នា លក់ទៅអោយជាងទី១.ឈ្មោះឈន់ តារាវុធ ភេទប្រុស អាយុ៣៥ឆ្នាំជនជាតិខ្មែរ ទី២.ឈ្មោះសេង បូរី ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរ និងទី៣.ឈ្មោះម៉ៅ មករា ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ។ ទាំង៣នាក់ដែលទទួលផលចោរកម្មនេះ មានទីលំនៅ និងមានមុខរបរនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    ក្រុមជាងទាំង៣នាក់ខាងលើនេះ បានប្រាប់សមត្ថកិច្ចថា ពួកខ្លួនហ៊ានទិញកន្ទុយម៉ាស៊ីត្រជាក់នេះ ដោយសារជនសង្ស័យឈ្មោះម៉ិល យ៉ុង មានមុខរបរជាជាងម៉ាស៊ីនត្រជាក់ដូចគ្នា ហើយមុនទិញ ឈ្មោះ ម៉ិល យ៉ុង បានប្រាប់ថា ខ្លួនបានកាត់(ទិញ)ពីម្ចាស់ផ្ទះ ខ្លះទៀតថា កាត់ពីក្រុមហ៊ុនកាស៊ីណូមក ទើបហ៊ានសម្រេចចិត្តទិញ។ ទើបតែសមត្ថកិច្ចចុះដល់ទីតាំងទើបដឹងថាខ្លួនទិញរបស់ចោរ ហើយព្រមប្រគល់ជូនសតម្ថកិច្ចវិញមិនរឹងរួសនោះទេ៕(ដោយ សន សុង )

    spot_img

    អត្ថបទទាក់ទង

    spot_img