More

    ច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ១ថ្ងៃ មានរថយន្តដឹកទំនិញថៃចូលមកកម្ពុជាប្រមាណ ២០០គ្រឿង

    spot_img

    បន្ទាយមានជ័យ៖ច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ១ថ្ងៃមានរថយន្តដឹកទំនិញថៃចូលមកកម្ពុជាប្រមាណ ២០០គ្រឿងហើយត្រូវបានធ្វើតេស្តរកកូវីដ.១៩ទើបអនុញ្ញាតអោយចូល។


    លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ថា៖ច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យក្នុង១ថ្ងៃរថយន្តដឹកទំនិញថៃចូលមកកម្ពុជាប្រមាណ២០០គ្រឿងមានទំនិញហូបចុក គ្រឿងសំណង់ និងរថយន្តថ្មីរបស់ក្រុមហ៊ុនដែលនាំចូល។
    លោកបានបញ្ជាក់ថា៖រថយន្តដឹកទំនិញដែលចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតតម្រូវឡាន១គ្រឿងមានគ្នា២នាក់មានអ្នកបើកបរ១នាក់ និងព្រូ១នាក់ពេលបើកមកដល់ចំណុចព្រំដែនតម្រូវអោយក្រុមគ្រូពេទ្យធ្វើចត្តាឡីស័កធ្វើតេស្តរកកូវីដ.១៩ហើយទើបអនុញ្ញាតអោយបើករថយន្តចូល ដើម្បីការពារកូវីដ.១៩មិនអោយរីករាលដាលក្នុងសហគមន៍។

    លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានបញ្ជាក់ថា៖ច្រកអន្តរជាតិប៉ោយប៉ែតគឺមានទំនិញថៃដែលនាំចូលច្រើនតែទំនិញកម្ពុជាចូលទៅប្រទេសថៃវិញមានភាគតិចណាស់ ហើយនៅពេលរថយន្តដឹកទំនិញថៃចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវកម្លាំងប៉ុស្តិ៍នគរបាលអន្តរប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែតសហការជាមួយកម្លាំងយោធានិងកម្លាំងកងរាជអាវុធហត្ថបានធ្វើការពិនិត្យគ្រប់រថយន្តដែលចូលមកកម្ពុជាដើម្បីត្រួតពិនិត្យរកខ្លាចមានលួចលាក់នាំចូលពលករដោយខុសច្បាប់និងទប់ស្កាត់កូវីដ.១៩៕(ដោយ ក្តាមស្រែ )

    spot_img

    អត្ថបទទាក់ទង

    spot_img