More

    សមត្ថកិច្ចបង្រ្កាបករណី ល្បែងភ្នាល់ជល់មាន់មួយកន្លែងឃាត់ខ្លួនអ្នក ប្រព្រឹត្តចំនួន០៧នាក់

    spot_img

     

    (បាត់ដំបង) សមត្ថកិច្ចឆ្មក់បង្ក្រាបករណីល្បែងស៊ីសង( ភ្នាល់ មាន់ជល់ ) ០១ ករណី និង បាន ធ្វេីការ នាំខ្លួន មនុស្ស ចំនួន ០៧ នាក់ មកសាកសួរនៅស្នងការដ្ឋានខេត្តបាត់ដំបង។

    លោក វរ សេនី យ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាលបានអោយដឹងថា កិច្ចចុះប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង ១៤និង៤០នាទី ថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២២ នៅ ចំណុច ចំការ ក្រូច ឆ្មា ស្ថិតក្នុងភូមិ សំរោងកោង ឃុំ អូរដំបង ១ ស្រុកសង្កែ ខេត្ត បាត់ដំបង។

    ជាមួយកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកប្រព្រឹត្តចំនួន ០៧នាក់ រួមនឹងវត្ថុតាងរួម មាន ៖
    – មាន់ ជល់ ចំនួន ០២ ក្បាល
    – ជញ្ជីង សម្រាប់ ថ្លឹង មាន់ជល់ ចំនួន ០១
    – សង្វៀន សម្រាប់ ជល់ មាន់ ចំនួន ០២
    – ឆ្នាំង ដាំទឹក សម្រាប់ ស្អំមាន់ ជល់ ចំនួន ០១
    – ម៉ូតូ ចំនួន ០២ គ្រឿង ។

    ក្រោយឃាត់ខ្លួនអ្នកប្រព្រឹត្តបច្ចុប្បន្នត្រូវបានការិយាល័យជំនាញកំពុងធ្វេីការសាក សួរស្រាវជ្រាវនិងចាត់ការបន្តតាមនីតិវិធីច្បាប់៕ដោយ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img