More

    ខឹងភ្ញៀវមិនឲ្យលុយមុន អ្នករត់កង់បីដកដំបងដែក និងអាយកូម គំរាមវាយ បង្កឲ្យមានការភ្ញាក់ផ្អើល

    spot_img

     

    ភ្នំពេញ: អ្នករត់ម៉ូតូកង់បីឥណ្ឌាម្នាក់ បានដឹកបុរសម្នាក់ជាភ្ញៀវ មិនទាន់ដល់គោលដៅផង ដល់ពាក់កណ្ដាលផ្លូវ ទារលុយភ្ញៀវមុន ស្រាប់តែភ្លៀវរអ៊ូរទាំមានការឈ្លោះទាស់ទែងគ្នា ស្រាប់តែរត់កង់បី ទាញដំបងដែក និងអាយកូម កាន់ជាប់នឹងដៃ គំរាមវាយ ភ្ញៀវ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង ១០ នាទីយប់ថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ២០២២ នៅចំណុចក្រោមស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវហាណូយ ស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមការរៀបរាប់ពីរអ្នកបើកម៉ូតូកង់បីឥណ្ឌា បានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគេបានដឹកបុរសម្នាក់ជាភ្ញៀវ ចេញពីម្តុំក្លឹបហ្គោលឡាញ ទៅម្តុំការណាឌីយ៉ា ក្នុងតម្លៃ១មុឺនរៀល លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែអ្នករត់ម៉ូតូកង់បីបានទារលុយភ្ញៀវមុន ខណះនោះបុរសជាភ្ញៀវក៏បានរអ៊ូរទាំថាមើលងាយគេណាស់ហើយថាមិនទាន់ដល់គោលដៅផង ហេតុអី្វបានទារលុយគេមុន ធ្វើឲ្យភាគីទាំងពីរបានប្រកែកទាស់ទែងគ្នា ដោយអ្នករត់ម៉ូតូកង់បី ថាភ្ញៀវមិនចង់ឱ្យលុយ ចំណែកភ្លៀងថាមិនទាន់ដល់គោលដៅផង ហេតុអីបានទាលុយមុន ធ្វើឲ្យភាគីទាំងពីទាស់ពាក្យសម្តីដាក់មួយប្រ៉ាវ ខណះអ្នករត់កង់បីបានទាញដំបងដែក និងអាយកូមចេញពីម៉ូតូកង់បី មកកាន់ជាប់ដៃ ហើយគំរាមវាយ ទៅលើភ្ញៀវ ធ្វើឲ្យភ្ញៀវភ័យស្លន់ស្លោក៏បានឲ្យលុយ រួចដើរចេញពីកន្លែងកើតហេតុបាត់។ ចំណែកអ្នករត់ម៉ូតូកង់បីបានបើកត្រឡប់ក្រោយទៅគោលដៅដែលខ្លួនធ្លាប់ឈប់ចតរកសុីវិញបាត់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img