More

    ជិះម៉ូតូចេញពីធ្វេីការ ត្រូវរថយន្តកៀរដួលបោកក្បា ល ស្លា ប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ

    spot_img

     

    ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់បានស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ខណៈជិះម៉ូតូចេញពីធ្វេីការហេីយត្រូវរថយន្តមិនស្គាល់ម៉ាកបេីកកៀរហេីយគេចខ្លួនបាត់។

    ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង២០និង៤០នាទី ថ្ងៃទី២៣ខែកុម្ភះ ឆ្នាំ២០២២ នៅមុខសាលាចង់កាត់ចមចៅទី ៣ តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

    ជនរងគ្រោះឈ្មោះ ចាន់សីហា ហៅកុយ ភេទប្រុស អាយុ២៩ ឆ្នាំ មុខកម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលភូមិព្រៃទា១សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើត ភូមិទួលច្រេសឃុំក្រសាំងស្រុករមាសហែកខេត្តស្វាយរៀង ។

    ជិះម៉ូតូជនរងគ្រោះម៉ាក ឌ្រីមសង់ស៊េរីឆ្នាំ ២០១៦ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ1FV0392 ។

    តាមប្រភពព័ត៌មាន ពីកន្លងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្តនិងម៉ូតូ បើកបរស្របគ្នា ពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ ស្រាប់តែ រថយន្ត បានបើកកៀរ បណ្ដាលឲ្យ ម៉ូតូជនរងគ្រោះដួលបោកក្បាលទៅនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ តែអកុសលជាន់រងគ្រោះរបួសធ្ងន់ធ្ងរពេកត្រូវបានស្លាប់បាត់បង់ជីវិត ត្រូវបានរថយន្តសាំមួយដឹកយកមកកន្លែងកើតហេតុវិញ ចំណែក រថយន្ត បាន បេីកគេចទៅបាត់ ។

    បច្ចុប្បន្ន សព ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅ ធ្វើបុណ្យតាមប្រពៃណី នៅ ស្រុកកំណើត ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចធ្វេីការវាសវែងយកទៅ រក្សាទុក នៅ ការិយាល័យចរាចរណ៍រាជធានីភ្នំពេញ ដេីម្បីរងចាំស្រាវជ្រាវតាមចាប់រថយន្តបង្កមកដោះស្រាយតាមច្បាប់៕ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img