More

    រថយន្តកុងតឺន័រ បើកបុកម៉ូតូ កិនបុរសម្នា ក់ស្លា ប់ រួចបើករត់បាត់

    spot_img

     

    ភ្នំពេញ: បុរសម្នាក់បានបែកក្បាលធ្លាយខួរស្លាប់ នៅនិងកន្លែងកើតហេតុ ខណ:កំពុងជិះម៉ូតូលើដងផ្លូវសុខៗត្រូវបានរថយន្តកុងតឺន័រមិនចាំស្លាកលេខមួយគ្រឿងបើកមកពីក្រោយបុករួចកិន រួចបើករត់បាត់ កាលវេលាម៉ោង១៨និង៣០នាទីព្រលប់ថ្ងៃ ទី១៨ ខែ កុម្ភះ ឆ្នាំ២០២២ស្ថិតតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    សពជនរងគ្រោះមានឈ្មោះ ឌឹប ឌិន អាយុ៧៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទួលរកាកោះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រ ក្បាលពណ៌ខៀវមិនចាំស្លាកលេខបានធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីលិចទៅកើត ខណះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូហុងដាគុបជ្រុង ពណ៌ ទឹកប៊ិច មួយគ្រឿងពាក់ស្លាក ឃ-0348 ភព1 ជិះដោយបុរសវ័យចំណាស់ម្នាក់ធ្វើដំណើនៅខាងមុខស្របគ្នា ជ្រុលបុកពីក្រោយបណ្ដាលឲ្យម៉ូតូខ្ទាតមកចិញ្ចើមផ្លូវចំណែកជនរងគ្រោះខ្ទាតចូលកង់រថយន្តកិនចំពាក់កណ្ដាលខ្លួននិងក្បាលធ្លាយខួរស្លាប់នៅកន្លែងកើតហេតុ យ៉ាងអាណោចអាធម៌ ។ចំណែករថយន្តបង្កមិនបង្អង់យូបានបន្ថែមល្បឿនបើកគេចបាត់ស្រមោល។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងរួចយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ន។ដោយឡែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែករថយន្តបង្កសមត្ថកិច្ចរងចាំស្រាវជ្រាវ យកមកដោះស្រាយតាមផ្លូវច្បាប់។ដោយ កុសល់

    spot_img

    អត្ថបទទាក់ទង

    spot_img