More

    ឃាត់បានពលករប្រុសស្រី១៣នាក់ ក្រោយលួចឆ្លងដែនខុសច្បាប់ ទៅប្រទេសថៃតាមច្រកម៉ាឡៃ

    spot_img

    នគរបាលព្រំដែនឃាត់ពលករប្រុសស្រី១៣នាក់ លួចឆ្លងដែនចូលប្រទេសថៃតាមច្រករបៀងស្រុកម៉ាឡៃ
    បន្ទាយមានជ័យ ៖កុំតែបាននគរបាលវរសេនាតូចព្រំដែនគោគ ៨១៥ ឃាត់កំពុងធ្វើដំណើរឆ្លងកាត់តាមព្រំដែនក្នុងភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យពលករទាំង១៣នាក់នោះបំរុងទៅរកការងារធ្វើដោយខុសច្បាប់ នៅប្រទេសថៃ ល្ងាច ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នេះ។

    លោក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោគ លេខ៨១៥ បានបា្រប់ឲ្យដឹងថាដោយអនុវត្តន៍តាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ ទោ អាត់ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានឲ្យកំលាំងវរសេនាតូចព្រំដែនគោគ៨១៥ ទាំងអស់ត្រូវបង្ក្រាបបទល្មើសផ្សេងៗ ពិសេសពលករលួចឆ្លងដែនតាមរយ:មេខ្យល់ទៅរកការងារខុសច្បាប់នៅស្រុកថៃឲ្យបានតឹងរឹងនិង រួមគ្នាធ្វើការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវិត១៩ ផងដែរ។

    លោក សួង សៅ បានបញ្ជាក់ថា ពលករទាំងចំនួន ១៣ នាក់ស្រី ៦នាក់ក្នុងនោះក៏មានកុមារផងពួកគាត់មកពីខេត្ដចំនួន៥គឺបន្ទាយមានជ័យ ១នាក់, បាត់ដំបង ០៧នាក់ស្រី០៤នាក់ ,កំពង់ធំ ៣នាក់ ស្រី ១នាក់,ស្វាយរៀង ១នាក់, កំពង់ឆ្នាំង ស្រី ១នាក់។

    កម្លាំងប៉ុស្តិ៍ចំបក់ សហការ ជាមួយ កម្លាំង ប៉ុស្តិ៍ នរគ របាលរដ្ឋបាលបឹងបេង និងកម្លាំងផ្នែកសឹករងស្រុកម៉ាឡៃ បានធ្វេីការអប់រំណែនាំស្ដីអំពីការឆ្លងរាលដាលរបស់ COVID-19 ផលប៉ះពាល់ការធ្វើចំណាកស្រុកខុសច្បាប់ និងបានធ្វេីកិច្ចសន្យាពួកគាត់ បញ្ឈប់ការឆ្លងដែនខុសច្បាប់ ទៀត រួចបានបញ្ជូនពួកគាត់ទៅមណ្ឌលចត្តាឡីស័កទី១ វិទ្យាល័យម៉ាឡៃ ដើម្បីពិនិត្យដុខភាពផងដែរ៕ដោយ៖ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img