More

    ជនជាតិចិនបើករថយន្តព្រូស បុកជាមួយកុងទីនឺស្លាប់២ របួសធ្ងន់២នាក់

    spot_img

    ភ្នំពេញ៖ បុរសជនជាតិពីរនាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ និងប្រុសស្រីពីរនាក់ទៀតបានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាម ៗបន្ទាប់ពីបានបើករថយន្តtoyota prius មួយគ្រឿងក្នុងល្បឿនលឿន ទៅបុកជាមួយរថយន្តកុងតឺន័រក្រុមហ៊ុនផែស្ងួតតេងឡាយ បើកបរបញ្រ្ចាសទិសដៅគ្នាពេញទំហឹង កាលពីវេលាម៉ោង ១១ និង ១០ នាទីយប់ថ្ងៃទី ១៩ខែកក្កដាឆ្នាំ ២០២០ ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូលរាជធានីភ្នំពេញ។

    សពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្ត toyota priusគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2AR-3975 បើកបរដោយបុរសជនជាតិចិនម្នាក់ រួមដំណើរនឹងប្រុសស្រី៣នាក់ក្នុងនោះ មានស្រ្តីម្នាក់ធ្វើដំណើរ តាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ចូលកន្លងផ្លូវម្ខាងទៀត ជ្រុលទៅបុកជាមួយរថយន្តកុងតឺន័រ ក្រុមហ៊ុនផែស្ងួតតេងឡាយមួយគ្រឿង ក្បាលពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3-A-2928 ធ្វើដំណើរបញ្ច្រាសទិសដៅគ្នា ចំពីមុខផ្នែកខាងស្ដាំពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទាតមកចិញ្ចើមផ្លូវ បណ្តាលបុរសជនជាតិចិម្នាក់ស្លាប់គៀបជាប់ នៅក្នុងរថយន្ត ចំណែកម្នាក់ទៀតស្លាប់នៅលើដងផ្លូវ។ ចំណែកប្រុសស្រី២ម្នាក់ទៀត រងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ។ ឯរថយន្តរងការខូចខាតស្ទើរទាំងស្រុង។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅ សមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ក្នុងការរាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុ រួចដឹកតាមរថយន្ដទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រងចាំប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖​ ស៊ីន កុសល

     

    spot_img
    spot_img

    អត្ថបទទាក់ទង

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img