More

    ពិតជាខ្លាំងមែន!!ទីតាំងល្បែងសុីសងមួយកន្លែង នៅក្រោយមន្ទីពេទ្យសែនសុខ បើកលេងយ៉ាងរលូន សមត្ថកិច្ចមិនបង្ក្រាប

    spot_img

     

    ភ្នំពេញ ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបង្ហេីបឲ្យដឹងថា មានទីតាំល្បែងសុីសងបញ្ជល់មាន់ និងល្បែងសុីសងជាច្រើនប្រភេទទៀត ដែលកំពុងបើកដំណើរការលេងដោយរលូន នៅខាងក្រោយមន្ទីពេទ្យ សែន សុខ តាមបណ្តោយផ្លូវ១០១១ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មិនត្រឹមតែប៉ុណ្ណោះគេឃេីញមានអ្នកយាមកាមទៀតផងសង្ស័យជាឆ្នាំងបាយរបស់អាជ្ញាធរ។

    ពលរដ្ឋបានបង្ហេីបទៀតថា ទីតាំងខាងលេីបេីកដំណេីរការជាយូមកហេីយតែមិនដែលឃេីញមានអាជ្ញាធរពាក់ព័ន្ធណាម្នាក់ចុះទៅបង្ក្រាបនោះទេ ដោយមួយថ្ងៃៗគេឃើមានអ្នកញៀនល្បែងចូលលេងជាហូហែ និងការចាក់ភ្នាល់លុយរាប់មុឺនទៀតផង។

    កន្លងមកលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបញ្ជារយ៉ាងមឺងម៉ាត់អោយសមត្ថកិច្ចទាំង១៤ខណ្ឌបង្ក្រាបឲ្យអស់រាល់ល្បែងស៊ីសងខុសច្បាប់ដេីម្បីអនុវត្តន៍តាមគោលនិយោបាយភូមិ សង្កាត់មានសុវត្តិភាព តែផ្ទុយទៅវិញ លោកម៉ូវ ម៉ានិតអភិបាលខណ្ឌសែនសុខ និងលោកហ៊ួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខហាក់ដូចជាមិនរវល់បង្ក្រាបទាល់តែសោះ៕ ( ដោយ ឆាយ តារា )

    spot_img

    អត្ថបទទាក់ទង

    spot_img