
ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ ខណៈជិះម៉ូតូមួយគ្រឿងឆ្លងផ្លូវត្រូវរថយន្តកុងតឺន័រ បុកពេញទំហឹងកិនអូស បែកផ្កាភ្លើងពេញផ្លូវឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់កម្លាំងសមត្ថកិច្ចហៅ រថយន្តពន្លត់អគ្គីភ័យចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវវេងស្រេង កែងផ្លូវបេតុងផ្សារដីថ្មី ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមសម្ដីប្រជាពលរដ្ឋ ដែលឃេីញហេតុការណរណ៍ខាងលេីបានប្រាប់ឲ្យដឹងថា គេឃេីញបុរសម្នាក់ ជិះម៉ូតូធំមួយគ្រឿង មិនស្គាល់ម៉ាក និងស្លាកលេខ (ត្រូវភ្លេីងឆេះខ្ទេច) បានធ្វេីដំណេីរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកេីតមកលិច ខណៈមកដល់ចំណុចកេីតហេតុ ក៏បានបត់ឆ្វេងបំណងទៅផ្លូវបេតុងផ្សារដីថ្មី ខណះនោះក៏មានរថយន្តកុងតឺន័រមួយគ្រឿង ធ្វេីដំណេីរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីលិចទៅកេីត ក្នុងល្បឿនលឿនល្មម ជ្រុលទៅបុកម៉ូតូខាងលេីចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់ រីឯរថយន្តបង្កបានកិនម៉ូតូអូសប្រហែល១០ម៉ែត្រ បែកផ្កាភ្លេីងពេញផ្លូវ បណ្តាលឲ្យឆាបឆេះរថយន្ត និងម៉ូតូយ៉ាងសន្ធោសន្ធៅតែម្ដង។
ប្រជាពលរដ្ឋបានប្រាប់ទៀតថា ភ្លាមៗនោះតៃកុងរថយន្តបង្ក និងព្រូ បានចុះមកជួយលេីកជនរងគ្រោះ ម្ចាស់ដាក់លេីចញ្ចេីមផ្លូវ ររួចគេចខ្លួនបាត់។ បន្ទាប់រថយន្តសង្គ្រោះបន្ទាន់ បានមកយកជនរងគ្រោះដឹក យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែកប្រជាពលរដ្ឋ ដែលរស់នៅជិតកើតហេតុខាងលើអ្នក បាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យជាច្រេីនមកបាញ់ តែមិនរលត់ ទេីបមានកម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ និងមានការសហការជាមួយ រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលរាជធានី បាញ់ទឹកពន្លត់អស់ចំនួន៣គ្រឿង ទេីបរលត់ទៅវិញជាស្ថាពរ។
ក្រោយកើតហេតុសមត្ថកិច្ចដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល