ភ្នំពេញ៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលផ្សាេដេីមថ្កូវ បានសហការជាមួយកម្លាំងនគរបាលខណ្ឌចំការមន ឃាត់ខ្លួនបុរសម្នាក់ ក្រោយពេលផឹកស៊ីស្រែកច្រៀង និងចាក់ធុងបាស់ក្នុងកម្មវិធីខួបកំណើត បង្កសំឡេងរំខានដល់អ្នកជិតខាង និងមានទំនាស់ជាមួយសមត្ថកិច្ច ពេលរួចចុះទៅហាមឃាត់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខមួយកន្លែងដែលផ្លូវ៤៩០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ផ្ទះកើតហេតុខាងលើ បានធ្វើកម្មវិធីខួបកំណើត និងបានចាក់បាសច្រៀងរាំជាមួយសាច់ញាតិ បងប្អូនយ៉ាងសប្បាយ លុះដល់វេលាម៉ោងប្រហែល៩ជាង ការចាក់ធុងបាស បានបិទហើយ ប៉ុន្តែការផឹកស៊ីនៅបន្តដល់ម៉ោងជិត១១យប់ ក៏ស្រាប់តែមានសមត្ថកិច្ច២នាក់ចុះមកណែនាំ ហាមឃាត់មិនឲ្យបន្តការចាក់ធុងបាស ភ្លាមនោះក៏ស្រាប់តែមានជម្លោះ ជាមួយគ្នាទៅវិញទៅមក រហូតដល់ការប្រទាញប្រទូងគ្នា ប៉ះទង្គិចហិង្សាគ្នាមួយប្រ៉ូវ រួចសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ ដែលស្ថិតក្នុងអការៈស្រវឹង យកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនភ្លាមៗ ដើម្បីធ្វើការសួរនាំបន្ថែម។
គួរបញ្ចាក់ថា នៅក្នុងហេតុការណ៍ខាងលេីនេះ ភាគីខាងម្ចាស់កម្មវិធីខួបកំណើត បានចោទប្រកាន់ថាសមត្ថកិច្ចថា បានមកដល់ភ្លាមនិយាយកំហ៊ោកនិងប្រើអំពើហិង្សា មកលើពួកគាត់និងបានបម្រុង ដកកាំភ្លើងគំរាមពួកគាត់ទៀតផង។
ចំណែកឯភាគីសមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍នោះ មានតែការប្រទាញប្រទូងគ្នា គឺគ្មានដកកាំភ្លើងមកគំរាមអីនោះទេ ពេលនោះមានសមត្ថកិច្ច ដែលចុះទៅអន្តគមន៍នោះ បានជ្រុះវិទ្យុទាក់ទងហើយ ក៏បានរើសយកមកសៀតចង្កេះវិញ ទើបខាងម្ចាស់នោះចោទថាដកកាំភ្លើង ។
បច្ចុប្បន្ន បុរសម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន យកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន កំពុងឃុំខ្លួនបណ្ដោះអាសន្ន រង់ហិចាំដោះស្រាយនៅព្រឹកស្អែកបន្ត៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល
Today, considering the fast way of life that everyone leads, credit cards have a huge demand in the economy. Persons throughout every area are using the credit card and people who are not using the card have arranged to apply for 1. Thanks for discussing your ideas on credit cards. https://psoriasismedi.com plaque psoriasis treatment