More

    សមត្ថកិច្ចកិច្ចខេត្តបាត់ដំបង ដុតបំផ្លាញប្រហិតខូចគុណភាព ជាង២តោន

    spot_img

    បាត់ដំបង៖ ទំនិញខូចគុណភាព(ប្រហិត)ចំនួន ២៤៥០គីឡូក្រាម ត្រូវបានអាជ្ញាធរខេត្តបាត់ដំបង ធ្វើពិធីដុតបំផ្លាញចោល ក្រោយពីមន្ត្រីជំនាញ ចុះចាប់យកបានពីឈ្មួញទុច្ចរិត លួចនាំចូលពីទឹកដីប្រទេសថៃ។

    លោក ឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងទទួលផែនការិយាល័យនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអោយដឹងថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋ របស់ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងតាមការ ចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត នៅព្រឹកថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០២០ នេះ កម្លាំងនគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសហការជាមួយមន្ត្រីកាំកុងត្រូលខេត្ត ចុះបង្រ្កាបនិងដកហូតបានប្រហិត ខូចគុណភាពគ្រប់ប្រភេទចំនួន ២,៤៥០គីឡូក្រាមពីក្រុមឈ្មួញ ដែលបានលួចនាំចូលពីប្រទេសថៃដោយខុសច្បាប់។

    លោកបន្តថា ក្រោយពីបង្ក្រាបដកហូត បានវត្ថុតាងប្រហិតខូចគុណភាពទាំងអស់នោះ ត្រូវបានអាជ្ញាធរធ្វើពិធីដុតកំទេចចោល នៅទីលានចាក់សម្រាម ស្ថិតនៅក្នុងភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ក្រោមការចូលរួមពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារង លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរង លោក គឹម រំដោះ មន្ត្រីកាំកុងត្រូលខេត្ត និងសហការី លោក ផេង សិទ្ធី អភិបាលក្រុង រួមនឹងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតបានចូលរួមផងដែរ។

    ជាមួយគ្នានេះអាជ្ញាធររដ្ឋបាលសង្កាត់ ក៏ដូចជាអាជ្ញាធររដ្ឋបាលក្រុង ក៏បានចូលរួមសូមអំពាវនាវ ទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំពិសារ អាហារណាដែលខូចគុណភាព ព្រោះវាអាចនាំឱ្យប៉ះពាល់ដល់សុខភាពរបស់បងប្អូន និងត្រូវរាយការណ៍បន្ទាន់ទៅកាន់ អាជ្ញាធរមូលដ្ឋានដែលនៅជិតអ្នក នៅពេលណាដែលប្រទះ ឃើញមានការសង្ស័យទៅលើមុខទំនិញណាមួយ ដែលមានការសង្ស័យថាខូចគុណភាព និងហួសសុពលភាពប្រើប្រាស់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img
    spot_img

    អត្ថបទទាក់ទង

    Leave a Reply

    spot_img