
ព្រះវិហារ៖ ដោយភាពបុិនប្រសព្វនឹងឆ្លាតវ៉ៃ ក្នុងនាមជាថ្នាក់ដឹកនាំមានព្រហ្មវិហារធម៏ ដែលតែងតែយកទុក្ខកខ្វល់ របស់បងប្អូនប្រជាពលរដ្ឋដាក់ក្នុងចិត្ត គ្រប់កាលះទេសះដែលកើតមានលើ របស់បងប្អូនប្រជាពលរដ្ឋ តួរយ៉ាងដូចជាករណីរឿងរ៉ាវវិវាទដីធ្លី របស់បងប្អូនប្រជាពលរដ្ឋប្រមាណ៥៤៦គ្រួសារ ដែលភាគច្រើនពួកគាត់ នៅឯក្នុងខេត្តឧត្តមានជ័យ ដោយពួកគាត់ទាំងនេះ បានកេណ្ឌកងគ្នា មករុករានទន្ទ្រានយកដី ដែលគ្រប់ដោយរដ្ឋ១ចំណែក នឹង១ចំណែកទៀតជាដីរបស់ក្រុមហ៊ុនមេត្រីភាព ដែលរឿងរ៉ាវវិវាទដីធ្លីរវាង បងប្អូនប្រជាពលរដ្ឋជាមួយ នឹងក្រុមហ៊ុនមេត្រីភាព ដែលមានទីតាំងស្ថិតក្នុងភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារនេះ វាហាក់បីដូចជាដំបៅមហារីក ដែលបានអូសបន្លាយជាច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែដំបៅមហារីមួយនេះត្រូវបានលោកប្រាក់ សុវណ្ណាអភិបាល នៃគណះអភិបាលខេត្តព្រះវិហារ បានព្យាបាលជំងឺមហារីក១នេះ អោយបានជាសះស្បើយ ដោយចាប់ពីពេលនេះតទៅហើយ។
សរុបសេចក្តីមកក្រោមកាសម្របសម្រួល របស់លោអភិបាលខេត្តនេះ ត្រូវបានក្រុមប្រជាពលរដ្ឋ ទាំង៥៤៦គ្រួសារខាងលើនេះ ដោយពួកគាត់ព្រមទទួល យកដីសប្បទានសង្គមកិច្ច ដែលរាជរដ្ឋបាល បានផ្តល់ជូនដល់ពួកគាត់ក្នុង១គ្រួសារ ចំនួន២ហិតាតាមកាសម្របសម្រួល របស់លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដោយក្តីរីករាយជាទីបំផុត។
គួរបញ្ជាក់ផងដែរថាកាប្រគល់ នឹងព្រមទទួលយកនូវចុងសន្លឹក ក៏ដូចបណ្ណកម្មសិទ្ធកាន់កាប់លើដីចំនួន២ហិតា របស់បងប្អូនប្រជាពលរដ្ឋទាំង៥៤៦គ្រួសារនេះ គឺបានប្រព្រឹត្តធ្វើឡើង នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្រោមអធិបតីភាពលោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ តំណាងដ៏ខ្ពង់ខ្ពស់លោកប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារ នឹងលោក សំ សារឿន ប្រធានមន្ទីរដែនដីនរគរូបនីយកម្មសំណង នឹងសូរិយោដីខេត្តនឹង លោកអភិបាលរងស្រុកជាំក្សាន្ត ព្រមទាំងកំលាំងប្រដាប់អាវុធទាំង២ប្រភេទផងដែរ។
លោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ ថ្លែងក្នុងនាមតំណាងលោក ប្រាក់ សុវណ្ណ បានលើកឡើងថា ក្នុងនាមលោកដែលជាថ្នាក់ដឹកនាំរដ្ឋបាលខេត្ត នឹងខិតខំបំពេញសំណុំបែបបទ ក៏ដូចជាឯកសារស្របច្បាប់ ដែលពាក់ពន្ធ័ដីចំនួន២ហិតានេះ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយចាប់ពីពេលនេះតទៅ គឺលោកចាត់តាំងអោយមន្ត្រីជំនាញក្រោមឪវាទ របស់លោករងចាំទទួលបំពេញបែបបទ ជូនបងប្អូនប្រជាពលរដ្ឋ រយះពេល១ខែជាមួយគ្នានេះដែរ លោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីទាំង៥៤៦គ្រួសារ មេត្តាឆាប់រូតរះមកបំពេញសំណុំឯកសារ នឹងផ្តិតមេដៃទទួលយកដីឡូត៏ ដែលរដ្ឋបាលខេត្តព្រះវិហា មានគំរោងបែងចែកអោយក្នុង១គ្រួសារចំនួន២ហិតានោះ។
ឆ្លៀតក្នុងឪកាសនោះដែរលោក សំ សារឿន ប្រធានមន្ទីរសូរិយោដីខេត្ត ក៏បានធ្វើការអំនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានលើកគ្នាឡើងទៅតវ៉ា នៅភ្នំពេញតាមកាអូសទាញឬ ក៏ញុះញ៉ុងពីសំណាក់មេខ្យល់១ចំនួនតូច អោយលោកឆាប់ត្រលប់មកចុះឈ្មោះ ទទួលដី២ហិតា ដែលរដ្ឋបាលខេត្តព្រះវិហារបែងចែក ជូនដើម្បីបន្តរធ្វើជាប្លង់រឹង ស្របច្បាប់នាពេលដ៏ខ្លីខាងមុខនេះ។
ជាចុងក្រោយអ្នកមីងម៉ា ដួងដែលអ្នកមីងអញ្ជើញមកពីភូមិស្រែក្រសួង ឃុំនឹងស្រុកត្រពាំងប្រាសាទអ្នកមីង បានត្រេកអរនឹងថ្លែងអំណគុណ ដល់លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហា ក៏ដូចជាថ្នាក់ដឹកនាំក្រោមឪវាទ របស់លោកដែលមានប្រសាសន៏ដើម៕ រូបភាព និងអត្ថបទ៖ សួនក្រែង