ទំព័រដើម ទំព័រដើម សមត្ថកិច្ចចាប់ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីកាច់សោរម៉ូតូ ផ្អើលទាំងព្រឹកតែម្តង

សមត្ថកិច្ចចាប់ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីកាច់សោរម៉ូតូ ផ្អើលទាំងព្រឹកតែម្តង

- ពាណិជ្ជកម្ម -

បន្ទាយមានជ័យ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចឡោមព័ទ្ធចាប់បានទាំងព្រឹក ពាក់ព័ន្ធនឹងករណីកាច់សោរក ម៉ូតូ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅវេលាម៉ោង០៨ព្រឹក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមសមត្ថកិច្ចបានបញ្ជាក់ថា យោងលើសម្តីបុរសម្នាក់ឈ្មោះ ដា សុខណា (ហៅ វែង) អាយុ២៧ ឆ្នាំមុខរបរជួលម៉ូតូ ដែលជាម្ចាស់ម៉ូតូបានឲ្យដឹងថា នៅវេលាម៉ោងម៉ោង៤:៥៣នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៨ ខែមិថុនា ម៉ូតូរបស់គាត់ត្រូវបានជនសង្ស័យ០៣នាក់ខាងលើ ធ្វើសកម្មភាពកាច់សោរ នៅក្នុងផ្ទះជួលមួយកន្លែង ខាងក្រោយនាគទិព្វ១ លុះព្រឹកឡើង គាត់បានឆែករកឃើញតាមរយៈប្រព័ន្ធ GPS ដឹងថា ម៉ូតូនៅចំនុចភូមិព្រៃគប់។

ម៉ូតូដែលជនសង្ស័យបានធ្វើសកម្មភាព កាច់ក នោះ ម៉ាកZOOMER ពណ៌ក្រហម លាយស សេរីឆ្នាំ២០១៨។
ចំណែកជនសង្ស័យដែលចាប់បានទាំង៣នាក់មាន៖
០១,ឈ្មោះ សឹង ចំណាន ភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិសាមគ្គីមានជ័យ៖
០២,ឈ្មោះ នួន សុផៃ ភេទប្រុសអាយុ ២៣ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ៖
០៣,ឈ្មោះ ហេង សីណាត ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិ ក្បាលស្ពាន១

ក្រោយកើតហេតុ កងកម្លាំងនគរបាលសង្កាត់ផ្សារកណ្តាល និងនគរបាលការពារព្រំដែនគោកលេខ៩១១ បាននាំខ្លួនជនសង្ស័យទាំងបីនាក់ ទៅកាន់អធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និង កសាងសំណុំរឿងបញ្ជួនតាមនីតិវិធីច្បាប់៕ រូបភាព និងអទ្ថបទ៖ សន សុង

 

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម