More

    សង្ស័យឆ្លងភ្លើងអគ្គិសនី ឆេះតូបលក់ដូរផ្អើលអ្នកភូមិ នៅស្រុកបរវេល

    spot_img

    បាត់ដំបង៖ តូបលក់ចាប់ហួយមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះកាលពីវេលាម៉ោង ១៤និង៣០នាទីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិតាម៉ាត ឃុំព្រៃខ្ពស់ ស្រុកបវេល។

    លោកវរសេនីយ៍ទោ សុខ សារិន អធិការនគរបាលស្រុកបវេលបានអោយដឹងថា តូបលក់ចាប់ហួយ ដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ១៣ម៉ែត្រ×១១ម៉ែត្រ សង់អំពីដែក ប្រក់សង្គ័សី ជញ្ជាំងស័ង្កសី ដែលមានម្ចាស់ឈ្មោះ ផែង ស្រូប ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅចំណុចភូមិឃុំកើតហេតុខាងលើ។

    ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុក ចុះអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹក អស់ចំនួន០១ឡានទើបគ្រប់គ្រងបានទាំងស្រុង និងមិនបណ្តាលអោយ មានគ្រោះថ្នាក់ដល់មនុស្សឡើយ។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះធ្វើការស្រាវជ្រាវ និងសាកសួរជុំវិញកន្លែងកើតហេតុ និងបានសន្និដ្ឋានថា ករណីអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ឆេះរាលដាលដល់ដបសាំង បង្ករជាអណ្តាតភ្លើងឆេះឡើងតែម្តង។ ហើយទំហំនៃការខូចខាត ឆេះឥវ៉ាន់ចាបហួយទាំងអស់គិតជាទឹកប្រាក់ប្រហែល ចំនួន១៥០០០០បាត(១៥មុឺនបាត)៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img