More

    បើកវគ្គហ្វឹកហ្វឺនវិជ្ជាយោធា និងច្បាប់ប្រចាំឆមាសទី១ នៃកងរាជអាវុធហត្ថខេត្តព្រះវិហារ

    spot_img

    ព្រះវិហារ៖ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១ខែមិថុនាឆ្នាំ២០២០នេះ បានបើកវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាយោធា ច្បាប់នឹងជំនាញវិជ្ជាជីវៈ អាវុធហត្ថដល់នាយ នាយរងកងរាជអាវុធហត្ថ ខេត្តព្រះវិហារ។ ពិធីបើកវគ្គនេះ បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីត្រី កង សៅគុណ មេបញ្ជាកាកងរាជអាវុធហត្ថខេត្តព្រះវិហារ។ នឹងដោយមានកាអញ្ជើញចូលរួម ពីសំណាក់ នាយ នាយរងកងរាជអាវុធហត្ថ ទូទាំង៨ក្រុងស្រុក ចំណុះខេត្តព្រះវិហារជាច្រើនរូបផងដែរ។
    អញ្ជើញមានប្រសាសន៏ ទៅកាន់អង្គសិក្ខាមនាឱកាសនោះ លោកឧត្តមសេនីយ៏ត្រី កង សៅគុណ មេបញ្ជាកាកងរាជអាវុធហត្ថខេត្តព្រះវិហារ បានលើកឡើងថា ពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នមុខជំនាញវិជ្ជាយោធោច្បាប់ នឹងជំនាញវិជ្ជាជីវៈ នាពេលនេះគឺមានសារះសំខាន់ណាស់ ដែលក្នុងនាមយើងជាមន្ត្រីជាអ្នកអនុវត្តន៏ច្បាប់ ហើយវាជាដាវអាជ្ញាសឹក ដ៏មានឥទ្ធិពលសម្រាប់នាយ នាយរងអាវុធហត្ថយើង យកទៅប្រើប្រាស់ក្នុងនាមយើង ជាមន្ត្រីនគរបាលយុត្តិធម៏នោះ។ មួយវិញទៀតមុខជំនាញនេះទៀតសោត បើយើងមិនចេះច្បាប់នោះទេ ចឹងកាអនុវត្តន៏លើមុខជំនាញ ក៏យើងនៅមានចន្លោះប្រហោងនោះដែរ។
    សរុបសេចក្តីមកលោកមេបញ្ជាកា បានសង្កត់ធ្ងន់ថា មុខវិជ្ជាច្បាប់នឹងជំនាញវិជ្ជាជីវៈ ន័យទាំងពីរនេះ ត្រូវដើរទន្ទឹមគ្នាជានិច្ច ដោយមិនអាចខ្វះ១ណាបាននោះឡើយ
    ជាមួយគ្នានោះដែរ លោកមេបញ្ជាកា ក៏បានធ្វើកាផ្តាំផ្ញើរដល់មន្ត្រីអាវុធហត្ថ ដែលជាសិក្ខាកាម ដែលបានចូលរួមបើកវគ្គហ្វឹកហ្វឺនទាំងអស់ ក្រោយបញ្ចប់វគ្គបំប៉ននេះហើយ ត្រូវធ្វើយ៉ាងណាយកមុខជំនាញនេះ ដែលកើតចេញពីកាសិក្សានេះ ទៅបំរើប្រជាពលរដ្ឋនឹងប្រទេសជាតិ អោយចំគោលដៅនឹងមានប្រសិទ្ធភាព។
    ជាចុងក្រោយលោកមេបញ្ជាការ ក៏បានធ្វើការក្រើនរំលឹកដល់ នាយ នាយរង ដែលជាអង្គសិក្ខាកាមទាំងអស់ ដោយធ្វើយ៉ាងណាចូលរួមប្រុងប្រយត្ន័ អោយបានខ្ពស់លើករណីជំងឺឆ្លងកូវីដ១៩នេះ ផ្ទាល់តែម្តង ដោយយើងមិនត្រូវធ្វេសប្រហែស នឹងប្រមូលផ្តុំគ្នានោះឡើយ ហើយត្រូវអនាម័យអោយបានខ្ជប់ខ្ជួន ដោយលាងដៃនឹងអាល់កុល ជែលនឹងសាប៊ូអោយបានញឹកញាប់នឹងជាប្រចាំ៕ រូបភាព និងអត្ថបទ៖ សួនក្រែង

    spot_img

    អត្ថបទទាក់ទង

    spot_img