
ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ ត្រូវបានកម្លាំងល្បាតរបស់អធិការដ្ឋាន នគរបាលខណ្ឌមានជ័យធ្វេីការឃាត់ខ្លួន ដកហូតសោអក្សតេសម្រាប់កាច់សោ.កម៉ូតូមួយឈុត កាលពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុង សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។
ជនសង្ស័យ ដែល ត្រូវ សមត្ថកិច្ច ឃាត់ ខ្លួន មាន ឈ្មោះ អាឡុង ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខ របរ មិន ពិត ប្រាកដ ស្នាក់នៅសង្កាត់ បឹង ទំពុន ២ ខណ្ឌ មាន ជ័យ ចំណែក ម្នាក់ ទៀត មាន ឈ្មោះ ពន្លឺ ភេទប្រុសអាយុ ១៩ឆ្នាំ មុខរបរ មិន ពិត ប្រាកដ ស្នាក់នៅមិនពិតប្រាកដ។
តាមសម្តីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកតហេតុកម្លាំងល្បាត របស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានចុះល្បាតក្នុងមូលដ្ឋាន ពួនស្ទាក់នៅបទល្មេីសផ្សេងៗ លុះមកដល់ចំណុចកេីតហេតុ ក៏ប្រទះឃេីញជនសង្ស័យដេីរថ្មេីជេីង ដោយមានការសង្ស័យក៏ហៅសួរនាំនិងសុំធ្វេីការឆែកឆេ ក៏រកឃេីញដែកអក្សតេ សម្រាប់កាច់សោ.កម៉ូតូមួយឈុត ទេីបធ្វេីការឃាត់ខ្លួនតែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច ធ្វេីការឃុំខ្លួនបណ្ណោះអាសន្ន រងចាំបញ្ជូនទៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យចាត់ការបន្ត៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល