More

    ខេត្តកែបទទួលបានលេខរៀងទី៦ ជាខេត្តដែលគ្មានការបន្ទោបង់ពាសវាសពាសកាល

    spot_img

    ខេត្តកែប៖ ខេត្តកែបប្រកាសទទួលបានជ័យលាភី ជាខេត្តគោលដៅលេខរៀងលើកទី៦ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ឬហៅថា ODF (OPEN DEFECATION FREE) មុនដំបូងគេបង្អស់ នៅទូទាំងប្រទេស នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។
    ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃ គណអភិបាលខេត្តកែប មានប្រសាសថា កត្តាដែលធ្វើឲ្យខេត្តកែប ទទួលបានជ័យលាភី ODF នេះ គឺពាក់ព័ន្ធនឹងសេវាផ្គត់ផ្គង់ទឹកស្អាត សុខភាព និងអនាម័យជនបទ មានភាពល្អប្រសើរ។


    ខេត្តកែប ជាខេត្តមួយជាប់មាត់សមុទ្រ ស្ថិតនៅភាគត្បូងប្រទេសកម្ពុជា ដែលតូចជាងគេបង្អស់ មានផ្ទៃដីប្រមាណ ៣៣៦ km2 ក្រឡា និងមានប្រជាជនចំនួន ជាង៤០00០នាក់ ព្រមទាំងមានក្រុងស្រុកចំនួនពីរ គឺស្រុកដំណាក់ចង្អើរ និងក្រុងកែប។


    របាយការណ៍របស់រដ្ឋបាលខេត្តចុងនៅឆ្នាំ២០២២បង្ហាញថា ខេត្តកែបមានខ្នងផ្ទះសរុបចំនួន ៩២៧៥ខ្នង ផ្ទះដែលមានបង្គន់អនាម័យប្រើប្រាស់ផ្ទាល់ខ្លួន ចំនួន៨៨៤៨ ខ្នង ដែលស្មើរនឹង៩៦,៧៨% ផ្ទះដែលប្រើប្រាស់បង្គន់អនាម័យរួមគ្នា មានចំនួន២៩៤ខ្នង ស្មើរនឹង៣,២២% ចំពោះផ្ទះដែលម្ចាស់ចំណាកស្រុក មានចំនួន១៣៣ខ្នង។
    តាមរបាយការណ៍ដដែលបញ្ជាក់ថា ការផ្គត់ផ្គង់ទឹកតាមជនបទសម្រេចបាន អណ្តូងស្នប់សរុបចំនួន៧៣៥អណ្តូង អណ្តូងលូមានចំនួន៧៨៦អណ្តូង ស្រះទឹកសហគមន៍ចំនួន១៥០ ពាងយក្សចំនួន១០០០ពាង ប្រព័ន្ធចែកចាយទឹកស្អាតក្នុងសហគមន៍ចំនួនពីរកន្លែង ប្រព័ន្ធចែកចាយទឹកក្រុមហ៊ុនចំនួនពីរក្រុមហ៊ុន។


    ដោយសារកត្តាទាំងនេះ ត្រូវបានគេចាត់ទុកថា ជាមូលហេតុធំចម្បង ដែលជម្រុញឲ្យខេត្តកែប បញ្ចប់បានទាំងស្រុង នូវការបន្ទោបង់ពាសវាលពាសកាល ចាប់ពីឆ្នាំ២០២៣នេះ។
    បច្ចុប្បន្ននេះ ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងបន្តផែនការយុទ្ធសាស្ត្រ លើកកម្ពស់សេវាអនាម័យ និងទឹកស្អាតដល់ប្រជាពលរដ្ឋ ដែលបច្ចុប្បន្នអត្រាគ្របដណ្តប់លើអនាម័យ ទើបតែទទួលបានត្រឹមប្រមាណជា ៨០% ប៉ុណ្ណោះនៅទូទាំងប្រទេស ខណៈដែលខេត្តគ្មានការបន្ទោបង់ពាសវាលពាសកាលមុនគេ មានចំនួន៦ខេត្ត ឬស្មើរនឹងចំនួន ៧០៥៩ ភូមិ , ៥៤៥ ឃុំ/សង្កាត់ ,៤៦ ក្រុង/ស្រុក ដែលស្ថិតក្នុងខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកែប។


    គម្រោងផែនការលើកកម្ពស់វិស័យអនាម័យ និងទឹកស្អាតនេះ ក៏មានការចូលរួមគាំទ្រយ៉ាងសកម្មពីអង្គការជាតិ និងអន្តរជាតិ ក៏ប៉ុន្តែផែនការគោលដៅនេះ ក៏អាចជួបឧបសគ្គខ្លះៗផងដែរ បើសិនគ្មានការចូលរួមអនុវត្តផ្ទាល់ពីប្រជាពលរដ្ឋ។
    បើតាមអ្នកជំនាញបានបង្ហាញថា ការបន្ទោបង់ពាសវាលពាសកាល បាននាំមកនូវការខាតបង់ថវិការជាច្រើនរាប់លានដុល្លាក្នុងមួយឆ្នាំៗ ដោយសារតែការបន្ទោបង់ក្រៅបង្គន់នេះ វាបានបង្កជាមេរោគ បាក់តេរី និងដង្កូវព្រូន នៅលើបរិស្ថានជុំវិញខ្លួនយើង ហើយវានឹងចូលក្នុងប្រភពទឹកដែលយើងប្រើប្រាស់ នាំឲ្យយើងទាំងអស់គ្នាមានជំងឺផ្សេងៗ និងប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ដូចជាជំងឺដង្កូវព្រូន ជំងឺក្រេសក្រិន ជំងឺកង្វះអាហារូបត្ថម្ភ ជំងឺសើរស្បែក ពិសេសគឺប៉ះពាល់ដល់ការលូតលាស់របស់កុមារជាដើម។


    បើសិនជាផែនការយុទ្ធសាស្ត្រ លើកកម្ពស់វិស័យអនាម័យ និងទឹកស្អាតនេះ ទទួលបានជោគជ័យដូចការគ្រោងទុក នោះប្រជាជនកម្ពុជានឹងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង នៅត្រឹមឆ្នាំ២០២៥ ខាងមុខ៕ ដោយ៖ រតនៈ

    spot_img
    spot_img

    អត្ថបទទាក់ទង

    2 COMMENTS

    1. Howdy, i read your bblog frm time tto tikme aand i own a imilar
      onne aand i wwas just curious iif yoou get a lot off spam comments?
      If sso howw do you prevent it, anny plugin oor anything you can recommend?
      I get sso much lattely it’s drivinng me crazy sso anny sulport iss
      very much appreciated.

    2. I’m amazed, I must say. Sedom do I come accross a blog that’s both eually eduicative annd amusing, and without a doubt,
      yyou hae hit tthe nail on the head. Thee issue is aan isshe that not
      enough pople are speajing intlligently about. I’m very happy that I stumhled acriss this inn my search for somesthing relating to this.

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    spot_img