More

    ថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ឯកឧត្តមអ៉ីឈាននិងលោកជំទាវបានស្រីមុំ ដឹកនាំសមាជិកសមាជិកា បក្សប្រជាជនកម្ពុជាជិតមួយម៉ឺននាក់ ហែក្បួនបិទយុទ្ធនាការឃោសនា

    spot_img

    (ប៉ៃលិន)៖ ក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលត្រូវថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមអ៉ីឈាន និងលោកជំទាវបានស្រីមុំ ដឹកនាំសមាជិកសមាជិកា បក្សប្រជាជនកម្ពុជា ជិត១ម៉ឺននាក់ធ្វើការហែក្បូនបិទបញ្ចប់ការឃោសនាបោះឆ្នោតនៅទូទាំងខេត្តប៉ៃលិន។

    ឯកឧត្តមអ៉ីឈានបាន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍ។

    ហើយ សម្រាប់យុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ រយៈពេល២១ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយជាទូទៅយុទ្ធនាការ ក្នុងរយៈពេលជាង២០ថ្ងៃកន្លងទៅនេះនៅខេត្តប៉ៃលិន បានប្រព្រឹត្តិទៅក្រោមបរិយាកាសល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងនោះទេ។
    ចំណែកខេត្តប៉ៃលិនមានគណបក្សចំនួន១០ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧នេះ
    -គណបក្សខ្មែរតែមួយ
    -គណបក្សសញ្ជាតិកម្ពុជា
    -គណបក្សខ្មែររួមរួមជាតិ
    -គណបក្សស្ត្រីដើម្បីស្ត្រី
    -គណបក្សខ្មែរឈប់ក្រ
    -គណបក្សហ្វុនស៊ិនប៉ិច
    -គណបក្សធម្មាធិបតេយ្យ
    -គណយុវជនកម្ពុជា
    -ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា
    និងគណបក្សប្រជាជនកម្ពុជា៕

    spot_img

    អត្ថបទទាក់ទង

    spot_img