More

    អ្នកលក់ត្បូង និងអាជីវករត្អូញត្អែរពី អាជីវកម្មធ្លាក់ចុះពេលសម័យកូវីដ១៩ លក់ខាតទាំងចុងទាំងដើម

    spot_img

    ប៉ៃលិន៖ កុងសែប្រកបរបររកស៊ីលក់ដូរត្បូង នៅក្បែរជើងភ្នំយ៉ាត ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានត្អូញត្អូរចំពោះមុខរបរ លក់ដូររបស់ខ្លួនថា នៅរដូវកូវីដ១៩នេះ ការលក់ដូរមានការស្ងាត់ភ្ញៀវជាងឆ្នាំមុនៗ ដោយក្នុង១ថ្ងៃស្ទើរតែអត់មានម៉ូយចូលទិញត្បូង នោះឡើយ ណាមួយប្រជាពលរដ្ឋ នៅក្នុងស្រុកអត់សូវមានលុយកាក់ ទិញគ្រឿងអលង្ការ របស់ពួកគាត់ រីឯភ្ញៀវបរទេស ក៏ស្ងាត់ថែមទៀត។

    បើងាកមើលទៅប្រជាពលរដ្ឋ រស់នៅក្នុងខេត្តប៉ៃលិន ដែលប្រកបមុខរបររែងត្បូង នៅតាមដងស្ទឹង មានការត្អូញត្អែរ ចំពោះជីវភាពរបស់ខ្លួន ខណ:អ្នកខ្លះ បានបោះបង់ចោលមុខរបរមួយនេះ ទាំងស្រុងទៅហើយ អ្នកខ្លះទៀតទាល់តែរួចដៃពីចម្កា រទើបនាំគ្នាចុះរែងរករ៉ែត្បូង ដោយពួកគាត់លើ កឡើងថា ពិតជាពិបាករែងរករ៉ែត្បូង ព្រោះដីភាគច្រើនជាកម្មសិទ្ធិឯកជនរបស់គេ ហើយដីនៅតាមមាត់ស្ទឹង ត្រូវបានគេជីករុករករ៉ែត្បូងអស់រលីងទៅហើយ នៅសល់តែកំទេចតិចតួចប៉ុណ្ណោះ។ ហើយការផ្សងព្រេងជីកដី តាមមាត់ស្ទឹងរែងរករ៉ែត្បូងនេះ មិនមានការងាយស្រួលនោះទេ ជួនកាលបានតិចតួច ជួនកាលទៀតខំប្រឹងរែង រករ៉ែត្បូងជាច្រើនថ្ងៃមិនប៉ះ សូម្បីតែ១គ្រាប់នោះឡើយ។

    បើតាមសម្តីកុងសែលក់ត្បូង ឈ្មោះ ស៊ីម សរ ភេទស្រី អាយុ៤៥ឆ្នាំ និង ឈ្មោះ ស៊ីម ទូច ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងថា៖ ការលក់ដូរត្បូងពេលនេះស្ងាត់ភ្ញៀវជាងរាល់ដង ខណ:ជម្ងឺកូវីដ១៩ កំពុងវាយប្រហារពិភពលោក និងប្រទេសកម្ពុជា ធ្វើឱ្យស្ងាត់ម៉ូយខ្លាំង ពោលគឺអត់សូវមានអ្នកដើរលេង ចូលទិញដូចកាលពីមុននោះទេ។ ប្រភពបន្តទៀតថា តូបលក់ត្បូងជាច្រើន ដែលកុងសែលក់ដូរនៅក្បែរជើងភ្នំ ត្រូវបានបិទ ទ្វារចាក់សោទុកចោល ផ្អាកលក់១រយ:សិន ពោលគឺបើកលក់ដូរតែរដូវបុណ្យទាន ដូចជាចូលឆ្នាំខ្មែរ ចូលឆ្នាំចិន និងពិធីផ្សេងៗ ដែលមានមនុស្សមកលេង នៅខេត្តប៉ៃលិនច្រើនប៉ុណ្ណោះ។

    ចំណែកឯតាមការរៀបរាប់ពីបុរសម្នាក់ ឈ្មោះ ម៉ាប់ អាយុ៤៥ឆ្នាំ រស់នៅភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានរៀបរាប់ឱ្យដឹងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា រហូតមកដល់ពេលនេះ អត់សូវមានអ្នកជីកកកាយដីរែងរករ៉ែត្បូង ដូចកាលពីមុននោះ ទេ ដោយអ្នកខ្លះនៅបន្តផ្សងព្រេង នៅតាមមាត់ស្ទឹងផ្លាស់ទី ពីកន្លែងមួយទៅកន្លែងមួយទៀត និងនៅក្នុងស្ទឹងតារាប ក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ប្រភពបន្តទៀតថា រហូតមកដល់ពេលនេះ នៅក្នុងស្ទឹងតារាប គាត់មកជីកដីរែងរករ៉ែត្បូងតែម្នាក់ឯង ប៉ុណ្ណោះ ក្រែងហេងប៉ះចំគ្រាប់រ៉ែត្បូងតិចតួច យកទៅលក់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

    ចំណែកអ្នកផ្សេងទៀត ដែលធ្លាប់ប្រកបរបរមួយនេះ បានបោះបង់ចោលអស់ហើយ ព្រោះពិបាករករ៉ែត្បូង ពោលគឺអស់រលីងទៅហើយ ដោយសារតែកាល ពីសម័យសង្គ្រាមគេជីកយកបាត់អស់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img