More

    ចាប់ខ្លួនបុរស២នាក់ ករណីរក្សាទុកគ្រឿងញៀនជាង១០កញ្ចប់

    spot_img

    បាត់ដំបង៖ ជនសង្ស័យចំនួន០២នាក់ទៀតហើយ ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន។​​​

    លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

    ជាមួយគ្នាទៅនឹងកិច្ចប្រតិបត្តិការនេះដែរ ក្នុងបទល្មើសជាក់ស្តែង សមត្ថកិច្ចជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់៖ ១-ឈ្មោះ ទូច សីហា ហៅ សី ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ,២-ឈ្មោះ ពឿត សុឃឿត ហៅ ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិថ្មី ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

    វត្ថុតាងចាប់យកបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន (ម៉ាទឹកកកICE)ចំនួន ១៦ថង់ ទម្ងន់ ២,៩០ក្រាមទាំងសំបក ទូរស័ព្ទដៃចំនួន០២គ្រឿង -ម៉ូតូចំនួន០១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

    ជនសង្ស័យនិងវត្ថុតាង រហូតមកដល់ពេលនេះ ត្រូវបានការិយាល័យជំនាញ កំពុងរៀបចំសំណុំរឿង បញ្ជូនបន្តទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img