More

    ចាប់ខ្លួនបុរសម្នាក់តាមដីការ ករណីលួចមានស្ថានទម្ងន់ទោស

    spot_img

    បាត់ដំបង៖ កម្លាំងនគរបាលខេត្តបាត់ដំបងចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និង មានការសម្របសម្រួលទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង។

    ការឃាត់ខ្លួននេះ នៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៣:២២ នាទី នៅចំណុចក្រុមទី ១៣ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

    លោកវរសេនីយ៍ទោង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរចារ ចុះអនុវត្តន៍ដីកាបង្គាប់ឲ្យនាំខ្លួនលេខ ៣២៨/ត.ព្រ ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២០ របស់លោកស្រី ហុង ទិត្យមល្លិកា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ដែលបានបង្គាប់ឲ្យនាំខ្លួន ឈ្មោះ វង្ស គឹមឡាង ហៅ ប៉េវ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

    ដែលត្រូវបានចោទប្រកាន់ពី បទលួចមានស្ថានទម្ងន់ទោស (យកកាំបិតភ្ជង់យកទូរស័ព្ទដៃ) ដែលប្រព្រឹត្តឡើងនៅចំណុចក្រោយផ្សារទំនើប ភូ ពុយ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២០។

    ជនរងគ្រោះឈ្មោះ ណាង ហុងស្រេង ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិកំពង់ម្តោក ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

    បច្ចុប្បន្នការិយាល័យជំនាញ កំពុងតែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕ រូបភាព និងអទ្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img