More

    ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំជម្រុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្រ្តខេត្តរតនគិរី

    spot_img

    កិច្ចប្រជុំនេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលមហោស្រពរតនៈ រសៀលថ្ងៃទី១១ខែតុលា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមជារដ្ឋលេខាធិការអនុរដ្ឋលេខាធិការ ឯកឧត្តមអភិបាលខេត្តរតនគិរី មន្រ្តីរាជការមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្តរតនគិរី និងយុវជនស្ម័គ្រចិត្តវាស់វែងដីធ្លីសរុបប្រជាជាង៣០០នាក់។

    ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីតាងនាមឱ្យរដ្ឋបាលខេត្តរតនគិរីបាន គោរពកោតសរសើរ និងវាយតម្លៃ ខ្ពស់ ចំពោះការដឹកនាំរបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលតែងតែយកចិត្តទុកដាក់ក្នុងការងារជំរុញការចុះបញ្ជីដីធ្លី សំដៅពន្លឿន ដើម្បី សម្រេចបញ្ចប់ក្បាលដី ដែលនៅសេសសល់ក្នុងខេត្តឱ្យបានចប់ជាស្ថាពរនៅក្នុងឆ្នាំ២០២៥ នាពេលខាងមុខ។ ឯកឧត្តម អភិបាលខេត្តបាន គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីដែលបានដឹកនាំកិច្ចប្រជុំ ស្តីពីការជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តរតនគិរីឡើង ដើម្បីឱ្យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ មានភាពសុក្រឹត្យ ទាំងការងារបច្ចេកទេស នឹងតាមនីតិវិធីផ្លូវ ច្បាប់ត្រឹមត្រូវ ក៏ដូចជាការររួមចំណែកក្នុងការ ធ្វើឱ្យមានសុវត្តិភាពនៃការកាន់កាប់ដីធ្លី កាត់បន្ថយបញ្ហាទំនាស់ និងជំរុញអភិវឌ្ឍន៍ទីផ្សារដីធ្លីប្រកបដោយប្រសិទ្ធ ភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ ស្ថេរភាពសង្គម និងការ អភិវឌ្ឍន៍សេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមាន សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី អណត្តិទី៧ នេះ។

    ថ្លែងនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងអំពីផែនការរបស់ក្រសួងសម្រាប់អនុវត្តក្នុងអាណត្តិទី៧នេះ និងស្នើសុំឱ្យមានការចូលរួមសហការ ដើម្បីឈានទៅសម្រេចជោគជ័យតាមផែនការដែលបានគ្រោងទុក។ កិច្ចការចុះបញ្ជីដីធ្លីមិនអាចអនុវត្តតែម្នាក់ឯងបានទេ ទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធរួមនិងអាជ្ញាធរដែនដីផងដែរ នោះទើបជំរុញឱ្យការងារចុះបញ្ជីដីធ្លីក្នុងខេត្តមរតនគិរី ប្រព្រឹត្តទៅដោយរលូននិងបញ្ចប់ដោយជោគជ័យ ជាប្រយោជន៍ងាយស្រួលក្នុងការរៀបចំខេត្តរតនគិរីឱ្យបានល្អប្រសើរ ស្របតាមសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តនេះ ពីព្រោះរតនគីរីជាខេត្តភូមិភាគឦសាននៃប្រទេសកម្ពុជា ដែលជារបៀងសេដ្ឋកិច្ចមួយដ៏សំខាន់និងមានសក្តានុពលទាំងកសិ-ឧស្សាហកម្ម និងអេកូទេសចរណ៍។

    បន្ថែមពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តរតនគិរី ដែលបានសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ក្នុងការអនុវត្តកិច្ចការជាច្រើនទាក់ទិននឹងការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តនេះ ដោយឯកឧត្តមសង្ឃឹមថា កិច្ចការចុះបញ្ជីដីធ្លីនៅក្នុងខេត្តរតនគិរីនឹងអាចបញ្ចប់រួចរាល់ជាស្ថាពរនាពេលឆាប់ៗខាងមុខនេះ។

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់បានគូសបញ្ជាក់ថា ការចុះបញ្ជីដីធ្លី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺដើម្បីបញ្ចប់វិវាទដីធ្លីនិងភាពចម្រូងចម្រាស់នៅទូទាំងប្រទេស ផ្ដល់សុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់ បង្កើនតម្លៃដីធ្លី ជាទ្រព្យសម្រាប់កសាងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងជំនាន់នេះនិងជំនាន់ក្រោយៗទៀត។ ដូច្នេះហើយក្រសួងបាននិងកំពុងឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគោលការណ៍ និងទស្សនៈវិស័យក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ប្រជាជាតិកម្ពុជា ដោយធ្វើយ៉ាងណាជំរុញការងារចុះបញ្ជីដីធ្លីបង្ហើយឱ្យបានចប់សព្វគ្រប់ រៀបចំទីក្រុង ទីប្រជុំជនឱ្យបានល្អ ក្លាយជាភូមិឋានក្សេមក្សាន្ត និងផ្ដល់ទ្រនំសុភមង្គលសម្រាប់ប្រជាពលរដ្ឋគ្រប់រូប៕

    spot_img

    អត្ថបទទាក់ទង

    spot_img