More

    គម្រោងវិនិយោគ៣ នៅខេត្តព្រះសីហនុ ទទួលបានការអនុញ្ញាតជាគោលការណ៍

    spot_img

    នាថ្ងៃទី០៩​ ខែតុលា ឆ្នាំ២០២៤ ​លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាអនុប្រធានអនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំ​ច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំវិនិយោគរបស់បណ្តាក្រុមហ៊ុនមួយចំនួន ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

    កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បី បើកកិច្ចពិភាក្សា វាយតម្លៃ ភាពសមស្រប លក្ខណៈសម្បត្តិ និងពិនិត្យលទ្ធភាព នៃគម្រោងវិនិយោគដែលបានដាក់ស្នើមក ក.អ.ក។

    ជាលទ្ធផលបឋម សំណើសុំគោលការណ៍វិនិយោគរោងចក្រផលិតគ្រឿងបង្គុំឧបករណ៍លោហៈធាតុ, រោងចក្រកែច្នៃផ្លែឈើ, និង រោងចក្រកែច្នៃឈើដាំ សរុបទុនវិនិយោគចំនួន ជាង ១៦លានដុល្លារអាមេរិក ទទួលបានការឯកភាពជាគោលការណ៍ពីអង្គប្រជុំ។

    spot_img

    អត្ថបទទាក់ទង

    spot_img