ខេត្តកណ្តាល៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅក្រុងតាខ្មៅ និងក្រុងអរិយក្សត្រ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនដែលត្រូវអនុវត្ត បានអញ្ជើញចុះពិនិត្យ និងសិក្សាហេដ្ឋារចនាសម្ព័ន្ធដោយផ្ទាល់ ដើម្បីគ្រោងនឹងស្ថាបនានាពេលខាងមុខ។
សូមបញ្ជាក់ថាការចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងតាខ្មៅ និងក្រុងអរិយក្សត្រ មានចំនួន ៥ ទីតាំង ក្នុងនោះ ក្រុងតាខ្មៅមានចំនួន២ទីតាំង ដែលផ្លូវសរុបមានប្រវែង ៥,៦៥៤គីឡូម៉ែត្រ និងក្រុងអរិយក្សត្រចនួន៣ទីតាំង ដែលប្រវែងផ្លូវសរុបមានប្រវែង ១២,៤១៥គីឡូម៉ែត្រ។