ភ្នំពេញ ៖ ឃ្លាំងស្តុកម៉ូតូនិងកង់អគ្គិសនី(ហៅកង់និងម៉ូតូប្រើអាគុយ)មួយកន្លែងនៅតំបន់អភិវឌ្ឍន៍អូស៊ីអាយស៊ីក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ ត្រូវបានអគ្គីភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ អស់ជាច្រើនម៉ោង ខូចខាតទាំងស្រុង រួចទាំងកង់ចំនួន៤០០០គ្រឿង។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ៥ និង២០នាទី ល្ងាចថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៤៕