More

    រឿងផឹកសុីទាស់សម្តីគ្នា ខណៈសមត្ថកិច្ចចុះសម្រួល ត្រូវជនសង្ស័យទាញពូថៅដៃកាប់មកលើសមត្ថកិច្ចតែម្តងបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ.!

    spot_img

    ពីស្រុកព្រៃនប់ ខេត្តព្រះសីហន÷មានករណី ហិង្សាដើមចេញពីរនាក់ផឹកស៊ីទាស់សម្តីគ្នាឈានដល់ការកាប់គ្នាបណ្ដាលឲ្យសមត្ថកិច្ចពីរនេះរករបួសធ្ងន់ធ្ងរចំនួនពីរនាក់
    ហេតុការភ្ញាក់ផ្អើលមួយនេះបានកើតឡើង កាលពីវេលាម៉ោង២០និង០០នាទី នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤   នៅចំណុចកោះគ្រួស ស្ថិតនៅភូមិបត់គគីរ ឃុំ អូរ ឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

    ភ្លាមៗនោះជនរងគ្រោះទាំងពីរនាក់ត្រូវបានអាជ្ញាធរនិងក្រុមគ្រូពេទ្យដឹកទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រីឯជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាតខ្លួន បានភ្លាមៗ យកមកអធិការដ្ធាននគរបាលស្រុកព្រៃនប់ ដើម្បីធ្វើការសាកសួរ។

    ជាមួយគ្នានោះនៅយប់ថ្ងៃដដែល ឯកឧត្តម ម៉ាង សុីណេត អភិបាលខេត្តព្រះសីហនុ បានចុះទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីពិនិត្យការជួយសង្គ្រោះប៉ូលីសមូលដ្ឋាន ស្រុកព្រៃនប់ទាំងពីរ ២រូប ដែលបានរងរបួ.សធ្ងន់ធ្ងរ ក្រោយចូលទៅសម្របសម្រួលជម្លោះក្នុងគ្រួសារពលរដ្ឋមួយគ្រួសារ ហើយត្រូវបុរសម្នាក់ដែលនៅក្នុងហេតុការណ៍ជម្លោះនោះកា.ប់នឹងពូ.ថៅ។

    ពាក់ព័ន្ធករណីខាងលើនេះ បើយោងតាមសមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះពេលសម្រុះសម្រួលរួច ប៉ូលីសនិងប្រជាការពារទៅជាមួយដើរត្រឡប់មកវិញ បុរសដៃដល់បានកា.ប់ពីក្រោយមិនដឹងខ្លួន បណ្តាលឲ្យប៉ូលីស២នាក់រងរបួ.សធ្ងន់ធ្ងរ ចំណែកប្រជាការពារគេចផុតពីការកា.ប់ប្រ.ហារនេះ។

    បង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ ង៉ែត គីមភេទប្រុស អាយុ៤៣ឆ្នាំ មានមុខរបរ មិនពិតប្រាដកមានទីលំនៅភូមិ – ខេត្តកំពត។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិ ឃុំ កើតហេតុខាងលើ បានធ្វើសក្មភាពប្រើពូថៅកាប់មកទៅលើជនរងគ្រោះ ចំនួន០២នាក់។

    ១.ឈ្មោះ កង សុភាព  ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរ នគរបាល ។
    ២.ឈ្មោះ ជីប ចាន់ធីម ភេទប្រុសអាយុ៥៥ឆ្នាំ មុខរបរ នគរបាល។ ជនរងគ្រោះទាំង០២ធ្វើជានគរបាលនៅប៉ុស្តិ៍អូរឧកញ៉ាហេង(បណ្តាលអោយរងទាំង០២របួសធ្ងន់ធ្ងូរ)។

    +មូលហេតុ៖ ជនសង្ស័យផឹកសុីទាស់សម្តីគ្នា ហើយកម្លាំងសមត្ថកិច្ចចុះមកសម្របសម្រួល ក៏ត្រូវជនសង្ស័យទាញពូថៅដៃកាប់មកលើសមត្ថកិច្ចតែម្តង។

    spot_img

    អត្ថបទទាក់ទង

    spot_img