ខេត្តព្រះសីហនុ: ជនសង្ស័យម្នាក់ត្រូវបានត្រូវបានម្ចាស់ផ្ទះឃាត់ខ្លួនបានភ្លាមៗបន្ទាប់ពីធ្វើសកម្មភាពប្លោះរបង គាស់បង្អួចលួចចូលផ្ទះក្នុងគោលបំណងលួចយកទ្រព្យសម្បត្តិតែសំណាងអាក្រក់ត្រូវបានម្ចាស់ផ្ទះចាប់ជាប់។
ជុំវិញករណីនេះផងដែរ បើតាមការឲ្យដឹងពីលោកបុរសេនីយ៍ឯក ហួរ យ៉ៃ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានអោយដឹងថា នៅវេលាម៉ោងប្រមាន៣ទៀបភ្លឺ ឈានចូលថ្ងៃទី ៩ខែសីហាឆ្នាំ ២០
២៤ មានជនសង្ស័យម្នាក់បានផ្លោះរបងលោតចូលក្នុងផ្ទះ រុះរើសម្ភារ: ក្នុងគោលបំណង លួចយកទ្រព្យ
សម្បត្តិ ប៉ុន្តែត្រូវបានកូនប្រុសរបស់គាត់ភ្ញាក់ដឹងខ្លួនទាន់ហើយក៏ស្រែក
ដេញតាមក្របួចជាប់ ប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំរាងនិងបន្តនីតិវិធីបញ្ជូនខ្លួនទៅកាន់ អធិ
ការដ្ឋាននគរបាលស្រុកព្រៃនប់ផងដែរ។
ជុំវិញករណីជនសង្ស័យ លួច ចូលផ្ទះលោកស្នងការងនគរបាលខេត្តកំពតនេះផងដែរ បណ្ដាញសារព័ត៌មានយើងពុំអាច សុំរបាយ ការណ៍ អត្តសញ្ញាណជនសង្ស័យបាននៅឡើយទេគិតមកដល់ព្រឹកថ្ងៃទី 10 ខែសីហាឆ្នាំ 2024 នេះ។