(បាត់ដំបង) បុរសជាមន្ត្រីនគរបាលស្រុកមោងឬស្សីម្នាក់បានសម្រេចធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងព្រោះតែវិបត្តិផ្លូវចិត្តក្នុងគ្រួសារ ។
ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០៨ ភូមិឫស្សី១ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ សារុន យុទ្ធារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅក្រុមទី០៨ ភូមិឫស្សី១ ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានយកកូនកន្សែងចងក ជាប់និងរនូតផ្ទះសម្លាប់ខ្លួនឯងព្រោះតែវិបត្តិផ្លូវចិត្តក្នុងគ្រួសារ។
ក្រោយពេលកើតហេតុ មន្ត្រីជំនាញបានចុះទៅពិនិត្យធ្វើកោសល្យវិច័យរួចប្រគល់សពអោយក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី៕