More

    ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង កត់សម្គាល់ លើសិស្សសាលាមួយចំនួននាពេលបច្ចុប្បន្នកំពុងតែភ្លើតភ្លើន នឹងឧបករណ៍ថ្មី បារីអេឡិចត្រូនិច ដែលអាចប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត!

    spot_img

    ក្រសួងសុខាភិបាល បានអះអាងថា ភស្តុតាងជាច្រើនបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិចអាចបណ្ដាលឲ្យញៀន ហើយបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ បេះដូង និងសួត រហូតដល់បាត់បង់ជីវិត។ ការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោម កុមារ និងមនុស្សវ័យជំទង់ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការ អភិវឌ្ឍខួរក្បាល ដែលនាំឲ្យកើតមានផលវិបាករយៈពេលវែង សម្រាប់ការអភិវឌ្ឍខួរក្បាល និងអាចនាំឱ្យប៉ះពាល់ដល់ ការចងចាំ ការសិក្សា និងបង្កជំងឺថប់អារម្មណ៍។

    ព្រមជាមួយគ្នានេះ នៅក្នុងយុទ្ធនាការក្តៅធ្វើការបង្ក្រាបក្រុមក្មេងទំនើង ដោយតឹងរឹងបំផុត លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកត់សម្គាល់ឃើញថា ក្មេងទំនើងមួយចំនួន សុទ្ធតែជាសិស្សគេចពីសាលា ទៅប្រមូលផ្តុំគ្នាលេងបៀរ ផឹកស្រា ជក់កញ្ឆា និងមួយចំនួន នាំគ្នាភ្លើតភ្លើន នឹងការជក់បារីអេឡិចត្រូនិច ដែលកត្តានេះ គឺជាហានិភ័យដ៏ធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភបំផុតសម្រាប់សង្គម។

    ទន្ទឹមជាមួយការព្រួយបារម្ភទាំងនេះ លោកឧត្តសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានចាត់ក្រុមការងារ ចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន និង នាយក​ នាយករង​ លោកគ្រូ អ្នកគ្រូ តាមសាលាវិទ្យាល័យនិងអនុវិទ្យាល័យ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីធ្វើការផ្សព្វផ្សាយ ដល់សិស្សានុសិស្ស បានជ្រួតជ្រាបពីផលប៉ះពាល់របស់ក្មេងទំនើង, ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ព្រមទាំងព្រមានចុះបង្ក្រាបក្មេងទំនើងដោយមិនលើកលែង ហើយថែមទាំងបានបិទផ្សាយនូវ លេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស អាចផ្ដល់ព័ត៌មានឆាប់រហ័សមកកាន់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់វិធានការចុះអន្តរាគមន៍និងបង្ក្រាបឱ្យបានទាន់ពេលវេលា។

    ក្រៅពីវិធានការច្បាប់ វិធានការអប់រំក្នុងសាលា គប្បីអាណាព្យាបាលគ្រប់រូប ក៏ត្រូវចូលរួមសង្កេតតាមដាននិងអប់រំកូនដោយយកចិត្តទុកដាក់បំផុតផងដែរ។៕

    spot_img

    អត្ថបទទាក់ទង

    spot_img