ព្រះសីហនុ៖ ជនជាតិបរទេស(វៀតណាម)មានស្រីប្រុសជាច្រើននាក់ រួមទាំងវត្ថុតាងមួយចំនួនធំត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីonline ខុសច្បាប់និងគ្រឿងញៀនមួយចំនួន រួមទាំង អាវុធខ្លី២ដើមផងដែរ ប្រតិបត្តិការក្នុងការចុះបង្ក្រាបករណីខាងលើនេះ គឺបានដឹកនាំដោយលោកហេងប៊ុនទី មេបញ្ជាការ
កងអាវុធហត្ថខេត្តព្រះសីហន បានដឹកនាំកម្លាំងចុះបង្ក្រាបកាលពីរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅម្តុំសេតេ ត្រង់ចំណុចខាងក្រោយផ្ទះសូវៀត ស្ថិតនៅក្រុម០៣ ភូមិ ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះបើយោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋកាលពីល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ចំណុចទីតាំងផ្ទះខាងលើមានជនបរទេស ជាច្រើននាក់ បានបើក online ខុសច្បាប់កំពុងនិងប្រមូលផ្តុំគ្នា ប្រើរប្រាស់ថ្នាំញៀនខុសច្បាប់(k) ថ្នាំក្រវី រួមទាំងមាន កាន់កាប់អាវុធថែមទៀត ។
ក្រោយពីទទួលបាន ព័ត៌មាននេះភ្លាមសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតមកដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកំណត់បានទីតាំងផ្ទះវីឡា និង ផ្ទះល្វែងខាងលើ រួចបានឆ្មក់ចូលបង្ក្រាបបានជនសង្ស័យជាជនជាតិវៀតណាមប្រមាណជិត១០នាក់ និង វត្ថុតាងមួយចំនួន រថយន្ត២គ្រឿង និង អាវុធខ្លីចំនួន២ដើម និង វត្ថុតាងផ្សេងៗទៀត ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ និង វត្ថុតាងត្រូវនាំខ្លួនទៅកាន់កងរាជអាវុធហត្ថខេត្តព្រះសីហនុ យកទៅសួរនាំ និង ស្រាវជ្រាវរកបក្ខពួកជនសង្ស័យផ្សេងទៀត ដើម្បីអនុវត្តន៍បន្តទៅតាមនីតិវិធីច្បាប់ ៕