More

    សមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនស្ត្រីម្នាក់ដកហូតបានថ្នាំញៀនមេតំហ្វេតាមីនចំនួន៣១កញ្ចប់

    spot_img

    (ឧត្តរមានជ័យ)ឃាត់ខ្លួនស្ត្រីម្នាក់រួមជាមួយថ្នាំញៀនចំនួន៣១កញ្ចប់ដែលកិច្ចប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបញ្ជាដោយផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យនេះបើយោងតាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២៤នេះតែម្តង។

    គួរំលឹកថា នៅថ្ងទី០៧ ខែមិថុនា ឆ្នាំ២០២៤
    វេលាម៉ោង១០និង៤៣នាទីលោកឧត្តមសេនីយ៍ត្រី ស៊ឹម វណ្ណ: ស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន បានចាត់លោក វរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកនិងលោកវរសេនីយ៍ទោ ផន ជាង អធិការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនចុះដឹកនាំកម្លាំងនគរបាលប៉ុស្ត៍រដ្ឋបាលឃុំត្រពាំងប្រាសាទ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះប្រឡាយ បង្ក្រាបករណីជូញដូរនូវសារធាតុញៀនដោយខុសច្បាប់០១ករណីស្ថិតនៅភូមិ ត្រពាំងបីឃុំ ព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ  ដោយឃាត់ខ្លួនបាន ជនសង្ស័យម្នាក់(០១នាក់)ឈ្មោះ ឌុង រិន ភេទស្រី អាយុ៤១ឆ្នាំ មុខរបរ កសិករ រស់នៅក្នុងភូមិកើតហេតុខាងលើ។

    នៅចំពោះមុខដកហូតបាននូវសម្ភារៈវត្ថុតាងរួមមាន ១/ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន(Ice)ចំនួន៣២កញ្ចប់ (មាន ៣១ កញ្ចប់តូចនិង០១ កញ្ចប់ធំ។
    ២/ទូរស័ព្ទដៃម៉ាក NOKIAពណ៏ទឹកសមុទ្រ០១ គ្រឿង។
    ៣/សម្ភារៈវិចខ្ចប់មួយចំនួន។

    បច្ចុប្បន្ន ជនសង្ស័យរួមទាំងសម្ភារៈវត្ថុតាងខាងលើ បាននាំយកមកឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានស្រុក ដើម្បីសាកសួរបំភ្លឺកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តអនុវត្តបន្តតាមនីតិវិធីច្បាប់។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img