More

    លោកជំទាវ បាន ស្រីមុំ អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសន្និបាតបូកសរុបការងារបោះឆ្នោតនៅខេត្តប៉ៃលិន

    spot_img

    ប៉ៃលិន៖ នៅព្រឹកថ្ងៃទី០៧ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្ដិទី៤ ឆ្នាំ២០២៤ ។

    មានប្រសាសន៍នៅក្នុងពិធីបិទសន្និបាតនេះដែរលោកជំទាវបាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានថ្លែងអំណរគុណចំពោះការខិតខំរបស់មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តដែលជាលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ ដែលអង្គសន្និបាតបានប្រារព្ធដំណើរការនាពេលនេះ ជាជោគជ័យធំធេងសម្រាប់ការអនុវត្តលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាដែលកើតចេញពីឆន្ទៈរបស់អង្គបោះឆ្នោត ក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ខ្លួន ។

    លោកជំទាវអភិបាលខេត្តក៏បានអរគុណផងដែរចំពោះអស់លោក លោកស្រីជាតំណាងគណបក្សនយោបាយ សមាគម អ្នកសង្កេតការណ៍ជាតិ និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចូលរួមគ្រប់ពេលវេលាជាមួយគណៈកម្មការរៀបចំការបោះ ឆ្នោតខេត្តយើង ក្នុងការសង្កេតមើលដំណើរការប្រព្រឹត្តទៅនៃការបោះឆ្នោត និងបន្តសហការល្អដើម្បីកិច្ចដំណើរការរៀបចំការបោះឆ្នោតនៅអាណត្តិក្រោយៗទៀត បានសម្រេចជោគជ័យ។

    ចំពោះការងារបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៥ ឆ្នាំ ២០២៤ និងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី ៤ ឆ្នាំ២០២៤នាពេលនេះ មានគោបំណងសំខាន់ គឺធ្វើការបូកសរុប និងវាយតម្លៃលើលទ្ធផលការងាររបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ក្នុងការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃអាទិត្យទី២៥ខែកុម្ភៈ ឆ្នាំ២០២៤ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណត្តិទី៤ ឆ្នាំ២០២៤ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ៕

    spot_img

    អត្ថបទទាក់ទង

    spot_img