(ឧត្ដរមានជ័យ) នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០១៖ ៤០នាទីយប់រំលងអាធ្រាត្រ មានករណីក្មេងទំនើង ២ក្រុម ប្រដាប់ដោយដាវ និងកាំបិត បានជិះម៉ូតូបានដេញកាប់គ្នាតាមដងផ្លូវ ស្ថិតនៅភូមិថ្នល់ទទឹង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
ករណីនេះបន្ទាប់ពីទទួលបានពត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានចាត់ លោកវរសេនីយ៍ឯក ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង ដឹកនាំកម្លាំង ចុះបង្ក្រាបចាប់ឃាត់ខ្លួនជាបន្តបន្ទាប់សរុបចំនួន ១០នាក់ ប្រុស ដកហូតវត្ថុតាង កាំបិតខ្វែវចំនួន ០៤ , កាំបិតកាចែត ០១ , ដាវ ០១ និងម៉ូតូ ចំនួន ២ គ្រឿង ៖
👉ក្រុមម្ខាងមានគ្នា ០៦ នាក់ ដកហូតម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២២ កាំបិតខ្វែវ ០២ កាំបិតកាចែត ០១ និងដាវ ០១ មានឈ្មោះដូចខាងក្រោម ៖ ១- ឈ្មោះ ង៉ែត សុខា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាកដ ( មានកាំបិតខ្វាវ ) ២- ឈ្មោះ ខូវ កាន់ណារ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិអូរគគីកណ្ដាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាកដ ( មានដាវ )៣- ឈ្មោះ មករា វណ្ណា ភេទ ប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាកដ ៤- ឈ្មោះ សៀយ សុយន់ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិថ្នល់ទទឹង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរមិនប្រាកដ ៥- ឈ្មោះ ហឿន ម៉េងហុង ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិថ្នល់កែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាកដ ( មានកាំបិតខ្វែវ ) ៦- ឈ្មោះ ទ្រី ចាន់ទ្រា ភេទ ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិអូរតាមែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាកដ ( មានកាំបិតកាចែត ) ។
👉 ក្រុមម្ខាងទៀតមានគ្នា ចំនួន ០៤ នាក់ ខូចខាតម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ មានកាំបិតខ្វែវ ចំនួន ០២ មានឈ្មោះដូចខាងក្រោម ៖ ១- ឈ្មោះ សំ រដ្ឋា ( យួន ) ភេទ ប្រុស អាយុ ២២ឆ្នាំរស់នៅភូមិឃ្លាំងកណ្ដាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរមិនពិតប្រាកដ ។ ២- ឈ្មោះ ណាត់ ចាន់រិទ្ធ ភេទ ប្រុស អាយុ ២៣ឆ្នាំ រស់ភូមិថ្នល់ទទឹង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរជាងពិដាន ( មានកាំបិតខ្វែវ២ ) ៣- ឈ្មោះ ហ៊ន ទិត ភេទ ប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មុខរបរលក់ការ៉ែម ៤- ឈ្មោះ សេង ផានិត ភេទ ប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិគូលេនខាងត្បូង ឃុំគូលេនខាងត្បូង ស្រុកគូលេន ខេត្តព្រះវិហារ មុខរបរធ្វើនំពងទារ ។
ក្នុងនោះដែរឯកឧត្តម.ខូវ.លី.ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្តមានជ័យ.បានលើកទិសដៅអនុវត្តបន្តនិងវិធានការបង្ការទប់ស្កាត់រាល់បទល្មើសពាក់ព័ន្ធនឹងក្មេងទំនើងក៏ដូចជាសិស្សសាលាដែលគេចសាលារៀនផងដែរ.ដោយសហការជាមួយនឹងលោកគ្រូអ្នកគ្រូក៏ដូចជាអាណាព្យាបាលសូមឱ្យពួកគាត់ចូលរួមផ្ដល់ដំណឹងរាល់សកម្មភាពក្មេងទំនើងនិងសិស្សដែលកិច្ចសាលា។ហើយក្នុងនោះដែរកម្លាំងជំនាញបានបង្កើនការល្បាតនៅពេលយប់នឹងធ្វើបញ្ជីគ្រប់គ្រងមុខសញ្ញាដើម្បីតាមដាននិងឈានទៅរកឃាត់ខ្លួននិងអប់រំណែនាំទាន់ពេលវេលាឲ្យសមស្របទៅតាមគោលការណ៍ភូមិឃុំសុវត្ថិភាពនិងប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលផងដែរ។សូមជម្រាបផងដែរថាករណីខាងលើនេះសមត្ថកិច្ចនិងធ្វើការអនុវត្តដោយគ្មានការលើកលែងឡើយ។
បច្ចុប្បន្ន ក្រុមក្មេងទំនើង និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកការិយាល័យជំនាញ ដើម្បីសួរនាំនិងកសាងសុំណុំរឿងបន្តបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ ។