(ខេត្តឧត្តរមានជ័យ) មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំ សារាចរណែនាំលេខ ០៦ សរស្តីពីផែនការយុទ្ធសាស្ត្រថវិការឆ្នាំ២០២៥,២០២៧ និង ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ក្នុងនោះក៏មាន ការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តាមបណ្ដាមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើននាក់ផងដែរ ដែលពិធីនេះដែរប្រព្រឹត្តធ្វើឡើងស្ថិតនៅក្នុងបរិវេណសាលាប្រជុំមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុ ខេត្តឧត្តរមានជ័យនៅ ថ្ងៃព្រហស្បតិ៍ទី៣០ខែឧសភាឆ្នាំ២០២៤នៅព្រឹកមិញនេះតែម្តង។
លោក រស់ផល្លារ ប្រធានមន្ទីរសេដ្ឋកិច្ចហិរញ្ញវត្ថុខេត្តបានឡើងអានរបាយការណ៍និង លើកឡើងថា ដើម្បីធានាបាន សត្ថេរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងគាំទ្រវិស័យដែលមានស្រាប់ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលមួយប្រកបដោយជីវភាពបរិយាប័ន្ននិងភាពធន់ជំរុញការអភិវឌ្ឍមូលធនតាមរយៈលើសកម្ពស់ ភាពអប់រំនិងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសគ្រប់កម្រិតដើម្បីគាំទ្រដល់ផលិតកម្មដែលមានតម្លៃ បន្ថែមខ្ពស់ ។
លោកប្រធានមន្ទីរបានលើកឡើងបន្តទៀតថា ដើម្បីជំរុញ ពីផលិតកម្មសេដ្ឋកិច្ចនិងជំរុញកំណើនសេដ្ឋកិច្ចតាម ការវិវឌ្ឍដែលជាវិស័យមួយនៃកំណើនគាំទ្រដល់បរិយាកាសប្រកួតប្រជែងនិងអនុវត្តយន្តការហិរញ្ញប្បទាននិងផលិតផលហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់ការវិនិយោគ ដែលបង្កើនតម្លៃខ្ពស់ ចំពោះ ក្នុងក្របខ័ណ្ឌនយោបាយសាធារណ លើកកម្ពស់សុខមាលភាពសង្គម នឹងកសាងភាពធន់នៃសង្គមកម្ពុជា ឲ្យមានលក្ខណ:គ្រប់ជ្រុងជ្រោយ។
ថ្លែងនៅក្នុងពិធីនោះដែរ ឯកឧត្ដមឃិនញ្ញាណ អភិបាលរងខេត្តឧត្តរមានជ័យបានគូសបញ្ជាក់ថា គោលការណ៍និងបច្ចេកទេសនៃការរៀបចំថវិការសម្រាប់ឆ្នាំ២០២៥,២០២៧នេះដែរ គឺមានសារៈសំខាន់ហើយក្រសួងសេដ្ធកិច្ចនិងហិរញ្ញវត្ថុ បានជម្រុញឲ្យមន្ទីរជំនាញនិងគ្រឹះស្ថានសាធារណៈរដ្ឋបាលព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់មុខងារបានផ្សារភ្ជាប់លក្ខខណ្ឌក្នុងវិស័យសុខាភិបាលនិងវិស័យអប់រំត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងថវិការទៅតាមកម្មវិធី ខ្លឹមសារនៃចរាចរណ៏ណែនាំបានកំណត់ ក្របខ័ណ្ឌ នឹងវិធានការ ព្រមទាំងគោលការណ៏នឹងបច្ចេកទេសក្នុងការគ្រោងចំណូល និងចំណាយចាំបាច់ សម្រាប់ជាមូលដ្ធានដល់ក្រសួងស្ថាប័ន និងមន្ទីរជំនាញរាេះធានីខេត្តនិងគ្រឹះស្ថានសាធារណ:រដ្ធបាល ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធរៀបចំផែនការសកម្មភាពការងារប្រចាំឆ្នាំរបស់ខ្លួន។
សូមជម្រាបផងដែរថាបើយោងតាមការលើកឡើងពី ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់នៅក្នុងកិច្ច ប្រជុំស្ដីពីការគ្រប់គ្រងថវិការឆ្នាំ២០២៦ដែលគ្រប់មន្ទីរអង្គភាពត្រូវយកចិត្តទុកដាក់កំណត់គោលបំណងនិងកត្តាកំណត់ជោគជ័យនៃកម្មវិធីនិងអនុកម្មវិធីហើយធ្វើឲ្យបានល្អដើម្បីធានាបាននូវការភ្ជាប់ថវិកាទៅនឹងគោលបំណងគោលនយោបាយជាពិសេសត្រូវកំណត់ សូចនាករកម្មគន្លឹះនិងគោលដៅ សូចនាករឲ្យបានត្រឹមត្រូវនិងច្បាស់លាស់តែម្តង។ឈឹម.កុសល។